ទេវតា​មមកស្រោចស្រង់ព្រៃភ្នំតាម៉ៅ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី07 ខែសីហា ឆ្នាំ2022 ម៉ោង 12:00 នាទី ល្ងាច

ប៉ុន្មានថ្ងៃនេះ សម្រែកទួញថ្ងូរនៃព្រៃធម្មជាតិនៅភ្នំតាម៉ៅ លាយឡំជាមួយនឹងទឹកចិត្តពុះកញ្ជ្រោលនឹកអាណោចអាធម្ម លាយជាមួយនឹងទឹកចិត្តពុះកញ្ជ្រោលរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ បង្ហាញនៅលើបណ្តាញសង្គម នឹកអាណិតសត្វ និងព្រៃនៅភ្នំតាមៅ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ដែលត្រូវក្រុមហ៊ុនឯកជនមួយបានសិទ្ធិដោះដូរ និង អភិវឌ្ឍ (មិនដឹងថាអភិវឌ្ឍទៅជាអ្វី) រហូតមានការឈូសឆាយបានជាច្រើនហិកតារទៅហើយ ។

ដោយឃើញឮសម្រែកដ៏ពុះកញ្ជ្រោលបែបនេះ នៅព្រឹកថ្ងៃអាទិត្យ ទី ៧ សីហា ឆ្នាំ ២០២២ ទេវតាបានចុះមកស្រោចស្រង់ព្រៃភ្នំតាម៉ៅឲ្យមានសង្ឃឹម និងស្រស់បំព្រងវិញ រីកស្រស់ទាំងព្រឹក្សព្រៃ ទាំងដួងចិត្តមនុស្ស ។ នោះគឺសម្តេចអគ្គសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារនៅលើផេកហ្វេសប៊ុករបស់សម្តេច មានទាំងស្រុងដូចខាងក្រោម ៖

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!

ប៉ុន្មានថ្ងៃមកនេះ មានសំណូមពរជាច្រើនមករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួង

កសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ ។ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖

១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱយធ្វើការដោះដូរនិងអភិវឌ្ឍ។

២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។

៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។

សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម