ពីររឿងក្នុងឆ្នាំ ២០២២ លោកយាយងងឹតភ្នែកទាយទុក ត្រូវដូចមើលឃើញ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី08 ខែសីហា ឆ្នាំ2022 ម៉ោង 7:50 នាទី ល្ងាច

 

ដោយ សាវុឌ្ឍ៖

ឆ្នាំនេះ កន្លងទៅជាងកន្លះឆ្នាំហើយ ងាកទៅមើលទំនាយពិភពលោកក្នុងឆ្នាំ ២០២២ របស់លោកយាយងងឹតភ្នែក បាបា វ៉ានហ្គា មានពីររឿងដែលលោកយាយទាយទុក ក្លាយជាការពិត ។

មុនទទួលអនិច្ចកម្មទៅកាលពី ២៥ ឆ្នាំមុន លោកយាយ វ៉ានហ្គា បានទាយថា​ ប្រទេសក្នុងអាស៊ីជាច្រើនកន្លែង និងប្រទេសអូស្ត្រាលី នឹងប្រឈមជាមួយនឹងគ្រោះមហន្តរាយ ដែលច្បាស់ថា ក្នុងឆ្នាំនេះ អូស្ត្រាលីជួបឧប្បត្តិហេតុគ្រោះធម្មជាតិទឹកជំនន់ដ៏ធំគ្របដណ្តប់តំបន់ធំទូលាយធ្ងន់ធ្ងរ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅឆ្នេរសមុទ្រខាងកើត ហើយមនុស្សជាច្រើនត្រូវជម្លៀសចេញ ។

រឿងមួយទៀតដែលលោកយាយទាយទុក គឺជាច្រើនទីក្រុងនៅតំបន់អឺរ៉ុប នឹងប្រឈមបញ្ហាគ្រោះរាំងស្ងួត ខ្វះទឹកប្រើ ដែលឥឡូវនេះ ប្រទេសព័រទុយហ្គាល់ រដ្ឋាភិបាលកំពុងអំពាវនាវឲ្យប្រជាជនសន្សំសំចៃទឹកប្រើ ហើយប្រទេសអ៊ីតាលីកំពុងប្រឈមនឹងគ្រោះរាំងស្ងួតដ៏ខ្លាំងបំផុត ក្នុងរយៈពេល ៧០ ឆ្នាំ ទឹកទន្លេសំខាន់មួយត្រូវរីងស្ងួត ។

ងាកមកប្រវត្តិរបស់លោកយាយ បាបា វ៉ានហ្គា មានឈ្មោះពិតថា វាំងហ្គេលីយ៉ា ប៉ាន់ដេវ៉ា គុតត្រឺវ៉ា កើតឆ្នាំ ១៩១១ ។ គាត់ពិការភ្នែកដោយសារ ព្យុះចម្លែកមួយ ធ្វើឲ្យភ្នែករបស់គាត់ងងឹត ដោយសារភាពក្រីក្ររបស់គាត់គាត់មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ការវះកាត់ត្រឹមត្រូវ ប៉ុន្តែ ព្រះ​បាន​ប្រទាន​អំណោយ​ដល់​លោកយាយ ដើម្បី​មើល​ឃើញ​អនាគត ។

មុនបញ្ចប់ជីវិត ក្នុងវ័យ ៨៥ ឆ្នាំ ដោយសារជំងឺមហារីក កាលពីឆ្នាំ ១៩៩៦ លោកយាយបានទាយទុករឿងរ៉ាវលើពិភពលោកដល់ឆ្នាំ 5079 ថាពិភពលោកនឹងដល់ថ្ងៃអវសាន ។

ទម្រាំតែដល់ឆ្នាំនឹង ពួកយើងប្រហែលចាប់ជាតិ ៧ ដងទៅហើយមើលទៅ !


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម