មេទ័ពជើងគោក ហ៊ុន ម៉ាណែត ដាក់លក្ខខណ្ឌក្នុងការជ្រើសរើសកងទ័ព

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី09 ខែសីហា ឆ្នាំ2022 ម៉ោង 7:22 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជា​ការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​​បញ្ជា​ការ​​កង​ទ័ព​ជើង​គោក បានដាក់គោលការណ៍ជ្រើសរើសបំពេញទ័ពមានពីរ៖

១. បំពេញទ័ពសេរីបណ្តាអង្គភាពស្នើសុំសិទ្ធិប្រគល់ឲ្យ ២. បំពេញទ័ពសោធន ឲ្យអាទិភាពទៅលើកូនចៅអតីតយុទ្ធជន និងកូនបង្កើតរបស់យោធិនដែលកំពុងបំពេញភារកិច្ច ប៉ុន្តែត្រូវមានលក្ខខណ្ឌ ហ្វឹកហ្វឺន ៣ ខែសិន ចប់ ទើបឲ្យចូល មិនថាកូននាយទាហានអ្វីឡើយ ។

មួយទៀត រយៈពេល ២៤ខែបានឲ្យស្នើសុំ មានសិទ្ធិស្នើសុំ អង្គភាពជើងគោកនឹងពិនិត្យ បើមិនដូច្នេះយើងនឹងទទួលហានិភ័យ ។ ឧទាហរណ៍ អង្គភាពមួយគាត់បំពេញទ័ព ៤៨០ នាក់បញ្ជូនទៅវរសេនាតូចព្រំដែនមួយ ក្នុងរយៈពេលពីរខែ ទ័ពគាត់បាត់អស់ ៦០% បាត់នេះមិនមែនរត់ទេ គឺដោយសារសំណើផ្ទេរពីអង្គភាពព្រំដែនមកគរជើងនៅខាងលើ ដូច្នេះអ្នកណាចូលលើកនេះត្រូវបាន ២៤ខែសិន បានផ្តល់សិទ្ធិសុំផ្ទេរ មិនឲ្យផ្ទេរស្វ័យប្រវត្តិទេ ។

លក្ខខណ្ឌមួយទៀត បើចូល... អត់ឲ្យមានជាប់កាតព្វកិច្ចអ្វីដែលប៉ះពាល់ដល់ការងារទេ ។ ឧទាហរណ៍ រៀនឆ្នាំទី ២ សុំចូលដែរ... ឯកឧត្តមអត់ទាន់ឲ្យទេ ចាំចប់សិនទៅ ព្រោះគេរើសរាល់ឆ្នាំ បើមិនអ៊ីចឹងនៅតែអត់មានកងទ័ព តែសំខាន់បំផុត ទាហានដែលចូលថ្មីត្រូវឲ្យតម្លៃកងទ័ព ត្រូវយល់ការលំបាក បើទ័ពយើងមិនឲ្យម្លៃខ្លួនឯង តើនរណាឲ្យម្លៃ?

ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា មានអ្នកមានសញ្ញាបត្រខ្ពង់ខ្ពស់ពីក្រៅមកចូលក្នុងកងទ័ព ដូចជារៀនបណ្ឌិត ថាឲ្យ«ស័ក្តិ» ៤-៥ ឯកឧត្តមបានប្រកែកថា «ឲ្យយ៉ាងច្រើនស័ក្តិ ៣» បើជំនាញវេជ្ជបណ្ឌិតពិបាកបណ្តុះបណ្តាល ឲ្យត្រឹមស័ក្តិ ២... មកមិនមកក៏អត់ទៅ បើយើងមិនឲ្យតម្លៃស័ក្តិខ្លួនឯង បើនៅស៊ីវិលមកដល់ឲ្យពាក់ផ្កាយ ទៅធ្វើអី ចុះគេធ្វើការរាប់ឆ្នាំ តែបើបានបណ្ឌិត មកបានត្រឹមស័ក្តិ ២ ហើយអ្នកផ្សេងទៀតត្រឹមបរិញ្ញាបត្រអត់ទារស័ក្តិ ១ ។ ការឲ្យតម្លៃខ្លួន មិនសំខាន់ឋានន្តរស័ក្តិលើស្មើទេ សំខាន់ជំនាញក្នុងខ្លួន ដឹងភារកិច្ច ការទទួលខុសត្រូវ ។

សូមស្តាប់ប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ាណែត ដូចខាងក្រោម ៖

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម