សត្វព្រៃជិតផុតពូជ បានកកូនកើនឡើងនៅបរិវេណព្រៃប្រាសាទអង្គរ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី09 ខែសីហា ឆ្នាំ2022 ម៉ោង 8:14 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ ៖

សម្រែកសូរសៀង​ដ៏ពីរោះ​ពី​គ្រួសារ​ស្វា​ជិត​ផុត​ពូជ ​បាន​បន្លឺ​ឡើង​តាម​ព្រៃ​ក្បែរ​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា វា​ជា​សញ្ញា​នៃ​ការ​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី​ឡើង​វិញ ​បន្ទាប់​ពីមាន​ការ​បរបាញ់​សត្វព្រៃ​នៅ​តំបន់​នោះ ។

សត្វ​ទោច​កម្រ​មួយ​គូ​ដំបូង​ត្រូវ​បាន​គេ​លែង​ឱ្យ​ចូល​ព្រៃ​ក្នុង​ឆ្នាំ​២០១៣ ដែល​ជា​ផ្នែក​នៃ​កម្មវិធី​រួម​គ្នា​រវាង​អង្គការអភិរក្សសត្វព្រៃ Wildlife Alliance និងអាជ្ញធរអប្សរា ។ គូស្នេហ៍មួយគូនេះ មានឈ្មោះថា បារាយណ៍ និងស្រានីក កើតមកពីមេបាវា ដែលត្រូវបានជួយសង្គ្រោះពីការជួញដូរសត្វព្រៃ វាជាប្រភេទសត្វជិតផុតពូជ ។

«រហូតមកដល់ពេលនេះ យើងបានព្រលែងសត្វទោចទៅក្នុងព្រៃព្រឹក្សាបរិវេណប្រាសាទអង្គរ ៤ គូ ពួកវាបានបន្តពូជ ដែលពេលនេះបានកូន ៧ ក្បាលហើយ» លោក និកម៉ាកស៍ ប្រធានគម្រោងជួយថែរក្សាសត្វព្រៃរបស់អង្គការ Wildlife Alliance បាននិយាយប្រាប់ទីភ្នាក់ងារ AFP ។ «យើងកំពុងស្តារមរតកធម្មជាតិរបស់កម្ពុជា ឲ្យក្លាយជាមរតកវប្បធម៌ដ៏ស្រស់ស្អាតរបស់ពួកគាត់» ។

លោក ម៉ាកស៍ ប្រាប់ថា ក្រុមរបស់គាត់បានជួយសត្វព្រៃប្រមាណ ២.០០០ ក្បាលក្នុងមួយឆ្នាំ ហើយមិនយូរ ព្រៃនៅបរិវេណអង្គរវត្តជាផ្ទះដ៏សុខសានរបស់ពួកវា ។

អាជ្ញាធរ​កម្ពុជា​បាន​សរសើរ​ពី​ការ​កើន​ឡើង​នៃ​ចំនួន​សត្វ​ទោច​នៅ​ក្នុង​ព្រៃ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ 2014 ។ មន្ត្រី​អាជ្ញាធរអប្សរា​បាននិយាយថា​៖ «​នេះ​ជា​សមិទ្ធផល​ដ៏​ធំ​មួយ​សម្រាប់​គម្រោង​របស់​យើង ឥឡូវនេះភ្ញៀវទេសចរនៅអាចឃើញសត្វស្លាបកាហ័ង ហើរពីលើប្រាសាទអង្គរវត្តផងដែរ ។ គម្រោងការរបស់ពួកយើង នឹងព្រលែងសត្វស្លាបផ្សេងៗជាង ៤០ ក្បាល រួម​មាន​សត្វ​ក្តាន់ ឆ្មាទឹក ស្នែង​ថ្គាម​ដំរី និង​ក្ងោក ។ល។ សត្វខ្លះត្រូវបានជួយសង្គ្រោះពីការលបលួចប្រមាញ់ និងបានពីការបរិច្ចាគពីតំបន់អភិរក្សសត្វភ្នំតាម៉ៅផងដែរ ។

ការប្រទះឃើញសត្វព្រៃនៅក្នុងព្រៃបរិវេណប្រាសាទអង្គរវត្ត ជាក្តីសង្ឃឹមការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិបន្ថែមទៀត រួមទាំងលើកកម្ពស់ការរៀនអភរិក្សសត្វ ។

នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន អន្ទាក់សត្វជាង ៦១.០០ ត្រូវបានរកឃើញកាលពីឆ្នាំមុន ហើយរដ្ឋាភិបាលបានបើកយុទ្ធនាការមួយដើម្បីបញ្ចប់ការបរបាញ់ និងការបរិភោគសាច់សត្វ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម