ក្រឡេកមើលសេដ្ឋកិច្ចប្រទេសជិតខាងយើង! ប្រទេសលាវ ជួបអត្រាអតិផរណា 25.6% នៅក្នុងខែកក្កដា ជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ

សេដ្ឋកិច្ចថ្ងៃពុធ ទី10 ខែសីហា ឆ្នាំ2022 ម៉ោង 9:00 នាទី ព្រឹក

ដោយ សាវុឌ្ឍ៖

មជ្ឈមណ្ឌលស្ថិតិជាតិរបស់ប្រទេសលាវផ្សាយឲ្យដឹងថា អត្រាអតិផរណាកាលពីខែកក្កដា ឆ្នាំ ២០២២ ឡើងខ្ពស់ដល់ 25.6% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងកើនឡើងពីខែមិថុនា 23.6% ។

តួលេខនេះគឺជាអត្រាអតិផរណាខ្ពស់បំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមក្នុងឆ្នាំ 2000 ហើយជះឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្នកដែលមានចំណូលទាប ។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ តម្លៃអាហារ ឱសថ ថ្លៃធ្វើដំណើរ និងទំនិញប្រើប្រាស់ក្នុងប្រទេសលាវ បានហក់ឡើងយ៉ាងខ្លាំង ជាពិសេសតម្លៃប្រេងឥន្ធនៈបានកើនឡើង ១០៦.៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន និង​ប្រាក់​គីប​​ធ្លាក់​ថ្លៃ វាជាកត្តាសំខាន់មួយទៀតដែលជំរុញឱ្យអតិផរណាកើនឡើង ។

នេះ​ធ្វើ​ឲ្យ​ប្រទេសលាវក្លាយ​ជា​ប្រទេស​ដែល​មាន​អតិផរណា​ខ្ពស់​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ។ ពីមុនលាវ ជាប្រទេសដែលនាំចូលផលិតផលច្រើនជាងការនាំចេញ ហើយ​ឥឡូវ​នេះ តម្រូវការ​រូបិយប័ណ្ណ​បរទេស​ក្នុង​ប្រទេស​កំពុង​កើនឡើង​សម្រាប់​ការ​នាំ​ចូល​ទំនិញ និង​ការ​សង​បំណុល ជា​លទ្ធផលប្រាក់​គីប​បាន​ធ្លាក់​ថ្លៃ​បន្ថែម​ទៀត ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នៅរដូវ​វស្សា​នេះ​ត្រូវ​បាន​គេ​រំពឹង​ទុកថា ផលិតផលកសិកម្មនឹងទទួលបានតិចជាងធម្មតា បណ្តាល ឱ្យមានការថយចុះនៃបរិមាណទិន្នផលដែលត្រូវបានផ្គត់ផ្គង់ដល់ទីផ្សារ តម្លៃនៃផលិតផលទាំងនេះក៏នឹងខ្ពស់ផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម