សេដ្ឋកិច្ចអាល្លឺម៉ង់ នឹងបាត់បង់ ២៦៥ ពាន់លានដុល្លារពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

សេដ្ឋកិច្ចថ្ងៃពុធ ទី10 ខែសីហា ឆ្នាំ2022 ម៉ោង 7:38 នាទី ល្ងាច

មិនខុសពីប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះថា ការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី មិនត្រឹមតែខាតបង់ប្រទេសខ្លួនឯងប៉ុនណោះទេ តែក្នុងតំបន់ និងប្រទេសលើពិភពលោក ក៏ត្រូវប៉ះពាល់ដូចគ្នា ។

ទីភ្នាក់ងារព័ត៌មាន REUTERS រាយការណ៍នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២ ថា លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវការងារ (IAB) ស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ដែលជះឥទ្ធិពលពីសង្គ្រាម រុស្ស៊ី - អ៊ុយក្រែន មានការកើនឡើងខ្ពស់នៃតម្លៃថាមពល ដែលនឹងធ្វើឱ្យប្រទេសអាល្លឺម៉ង់បាត់បង់តម្លៃជាង 265 ពាន់លានដុល្លារ លើវិស័យសេដ្ឋកិច្ចរហូតដល់ឆ្នាំ ២០៣០ ។

ការស្រាវជ្រាវបង្ហាញថា ទាំងសង្គ្រាមរុស្ស៊ី - អ៊ុយក្រែន និងតម្លៃថាមពលកើនខ្ពស់ បានរងផលប៉ះពាល់អវិជ្ជមានលើទីផ្សារការងារ ដោយនៅខាងមុខ អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់នឹងធ្លាក់ចុះមកនៅត្រឹម 1.7% ហើយវិស័យ​ដែល​នឹង​បាត់បង់​ច្រើន​ជាង​គេ ​គឺ​ឧស្សាហកម្ម​សេវាកម្ម ដែល​ជួបធ្ងន់​ធ្ងរ​ក្នុង​កំឡុង​ពេល​កូវីដ ១៩ ​រាតត្បាត ហើយវិស័យថាមពល​ ដូចជា ឧស្សាហកម្មគីមី និងការលិតលោហៈ ក៏ជួបផលប៉ះពាល់ធ្ងន់ណាស់ដែរ ។

ប្រសិនបើតម្លៃថាមពល ដែលថ្ងៃនេះបានកើនឡើងដល់ 160% នេះគឺកើនឡើងទ្វេដង ទិន្នផល​សេដ្ឋកិច្ច​របស់​អាល្លឺម៉ង់​នឹង​ធ្លាក់​ចុះ ​៤%​ទៀត បើ​ទោះ​ជា​គ្មាន​សង្គ្រាម​ក៏ដោយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម