ស្ពានឈើបុរាណអាយុ ៩០០ ឆ្នាំ ត្រូវអគ្គីលេបត្របាក់ខ្ទេច

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី11 ខែសីហា ឆ្នាំ2022 ម៉ោង 7:55 នាទី ល្ងាច

ស្ពានឈើបុរាណអាយុ ៩០០ ឆ្នាំរបស់ចិនត្រូវបានគេស្គាល់ថាជាវែងបំផុតក្នុងប្រទេសចិន បានជួបហេតុការណ៍អគ្គីឆាប ឆេះខ្ទេចទាំងមូល កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២២ ។

ស្ពាននេះឈ្មោះ វ៉ានអាន់ (Wan'an) ឬឈ្មោះ ស្ពានសន្តិភាពសាកល នៅក្នុងស្រុកឆាងឈាវ ខេត្តហ៊្វូជៀន ប្រទេសចិន ក្នុងរាជវង្សស៊ុង កសាងឡើងកាលពីឆ្នាំ ៩៦០-១១២៧ មានប្រវែង ៩៨,២ ម៉ែត្រ ជាស្ពានមានតម្លៃខាងវប្បធម៌របស់ចិន ។

ភ្នាក់ងារពន្លត់អគ្គីបានប្រើពេលអស់ ១០ ម៉ោងទើបគ្រប់គ្រងស្ថានការណ៍បាន ។ សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតរកមូលហេតុ ។

ក្នុងអតីតកាល ស្ពានវ៉ានអាន់នេះ ធ្លាប់ត្រូវភ្លើងឆេះក្នុងរាជវង្សឈីង ឆ្នាំ ១៦៤៤-១៩១១ ។ ឆ្នាំ ២០០៥ ស្ពានវ៉ានអាន់បានក្លាយជាស្ពាន ១ ក្នុង ៦ នៃមរតកគ្រប់គ្រងវប្បធម៌ដ៏សំខាន់របស់ជាតិ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម