កម្ពុជាត្រូវប្រុងប្រយ័ត្ន នៅពេលលាវបង្ហូរទឹកពីទំនប់សាយ៉ាប៊ូលី

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី15 ខែសីហា ឆ្នាំ2022 ម៉ោង 2:05 នាទី ល្ងាច

 ដោយ សាវុឌ្ឍ៖

ដោយសារស្ថានភាពទឹកចាល់ខ្លាំងនៅផ្នែកខាងលើប្រទេសលាវ អាជ្ញាធរលាវបានជូនដំណឹងដល់ពលរដ្ឋរបស់ខ្លួនឲ្យមានការត្រៀមទុក រកកន្លែងសុវត្ថិភាព ។ ដូច្នេះប្រទេសកម្ពុជា ដែលស្ថិតនៅប៉ែកខាងក្រោមទន្លេមេគង្គ នឹងអាចរងប៉ះពាល់ពីទឹកជំនន់ ជាពិសេសប្រជាជនដែលរស់នៅតាមដងទន្លេមេគង្គ និងខេត្តជាប់ព្រំដែន ។

កាល​ពីថ្ងៃទី ១៣ សីហា ២០២២ អាជ្ញាធរបានចេញសេចក្តីជូនដំណឹងដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង ទាំង​ខាង​លើ​ទំនប់ និង​ក្រោម​ទំនប់ ត្រៀម​ខ្លួនដោយសារមានការ​បង្ហូរទឹក​ដែលពេញប្រៀប ទាំង​ទំនប់ណាំអ៊ូនៅ​ភាគ​ខាងជើង រួមជាមួយ​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​ ២​ថ្ងៃជាប់គ្នា ។

 

 

ទំនប់សាយ៉ាប៊ូលី ត្រូវបានសាងសង់ឡើងមានចម្ងាយពីប្រហែល 30 គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង សាយ៉ាប៊ូលី ។ ទំនប់នេះត្រូវបានសាងសង់ក្នុងប្រព័ន្ធ RUN-OF-RIVER មិនមានការទប់ទឹកទុកទេ ទឹកត្រូវហូរកាត់ នូវបរិមាណទឹកហូរចូលទំនប់ និងលំហូរចេញគឺស្មើគ្នា ។

ទំនប់​នេះ​ដំណើរការ​ដោយ​ក្រុមហ៊ុន Xayabuli Power Company ដែល​ភាគច្រើន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន CH. Karnchang របស់​ប្រទេស​ថៃ មាន​កម្លាំង​សរុប ១.២៨៥ មេហ្គាវ៉ាត់ ​បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៩ ​រយៈពេល​សម្បទាន​គឺ ២៩ ឆ្នាំ ​ចាប់តាំងពី​ការ​ចាប់ផ្តើម​ផលិត ៕

 

 

 នៅថ្ងៃទី ១៥ សីហា ម៉ោង ១២ ថ្ងៃត្រង់ ទឹកជំនន់ចាប់ផ្តើមលិចនៅស្រុកសាយ៉ាប៊ូលី លាវ អាចនឹងរងមកដល់កម្ពុជា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម