កូវីដ-១៩ ធ្វើឲ្យប្រជាជនហ្វីលីពីន ២ លាននាក់ក្លាយជាជនក្រីក្រ

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី17 ខែសីហា ឆ្នាំ2022 ម៉ោង 7:22 នាទី ល្ងាច

ប្រទេសហ្វីលីពីនបានចេញរបាយការណ៍ស្ថិតិចុងក្រោយ នៅថ្ងៃទី ១៥ សីហា ឆ្នាំ២០២២ ថា ប្រជាជនជាង ២,៣ លាននាក់នៅក្នុងប្រទេស ប្រឈមមុខនឹងបញ្ហាភាពក្រីក្រ ដោយសារសេដ្ឋកិច្ចធ្លាក់ចុះពីស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ ក្នុងអំឡុងឆ្នាំ ២០១៨-២០២១ ។

នេះ​បើ​តាម​របាយការណ៍​របស់​ការិយាល័យ​ស្ថិតិ​ហ្វីលីពីន ចំនួនប្រជាជនដែលប្រឈមមុខនឹងភាពក្រីក្រ ឬមនុស្សដែលមានប្រាក់ចំណូលមិនគ្រប់គ្រាន់សម្រាប់ការរស់នៅប្រចាំថ្ងៃ នៅឆ្នាំ ២០១៨ គឺ 16.7% នៃប្រជាជនសរុប និងបានកើនឡើងដល់ ១៨,១% ក្នុងឆ្នាំ ២០២១ ដែលលើសពីគោលដៅរបស់រដ្ឋាភិបាលពី ១៥,៥% -១៧,៥% ដែលនាំឱ្យខ្សែបន្ទាត់នៃភាពក្រីក្រកាន់តែខិតជិតដល់ ២០ លាននាក់ក្នុងចំណោមពលរដ្ឋជាង ១០៩ លាននាក់ ។

លោក ហ្វែរឌីណង់ ម៉ារកូស ជូនៀ (Ferdinand Marcos Jr.) ប្រធានាធិបតីហ្វីលីពីនជាប់ឆ្នោតថ្មីបាន​ប្តេជ្ញា​ថា នឹងកាត់​បន្ថយ​តួលេខ​ភាព​ក្រីក្រ ​មកនៅ​ត្រឹម ​៩% ​នៅ​ឆ្នាំ​២០២៨ ដែល​ជា​អាណត្តិ ​៦​ ឆ្នាំ​​របស់​ ៕

អត្ថបទ សូរ្យសែង៖


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម