គប់គ្រា.ប់បែ.កកក្រើក ៣ ខេត្តភាគខាងត្បូងប្រទេសថៃ

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី17 ខែសីហា ឆ្នាំ2022 ម៉ោង 1:22 នាទី ល្ងាច

ពី naewna, mgronline, matichun

ដោយ សាវុឌ្ឍ៖

នៅថ្ងៃទី 17 ខែសីហា ឆ្នាំ 2022 មានហេតុការណ៍បំផ្ទុះគ្រាប់បែកចំនួន ៣ ខេត្ត នៅភាគខាងត្បូងប្រទេសថៃ មាន ខេត្តយៈឡា ប៉ាតានី និង ណារ៉ាធីវ៉ាត់ ។ គេបានរកឃើញដំបូងនូវទីតាំងចំនួន ១១ ចំណុច ដែលមានអ្នករងរបួស ៣ នាក់ បុគ្គលិកហាង ភ្ញៀវ និងកម្មករភូមា ។ ការស៊ើបអង្កេតបឋម គឺ​មាន​ជនសង្ស័យ​ជិះ​ម៉ូតូ​ ២ គ្រឿង រួច​បាន​គប់​គ្រាប់បែក​ភ្លើង​មក​លើ​តែម្តងផ្សារ ស្ថានីយប្រេង បណ្តាលឲ្យរាលឆេះទាំងរាត្រី ។

ចំណុចផ្ទុះទាំង ១១ កន្លែង មាននៅខេត្តយៈឡា ៤ ចំណុច, ខេត្តណារ៉ាធីវ៉ាត ៥ ចំណុច និងខេត្តប៉ាថានី ២ កន្លែង ។

កន្លងមក មកទល់បច្ចុប្បន្ន ខេត្តភាគខាងត្បូងប្រទេសថៃ មិនសូវជាមានសន្តិសុខប៉ុន្មានទេ ក្រុមឧទ្ទាមអីស្លាមភាគខាងត្បូង តែងបង្កអសន្តិសុខ ដែល​កំពុង​បន្ត​គ្របដណ្តប់​ដោយ​ការ​តស៊ូប្រដាប់អាវុធ​របស់​ក្រុម​ឧទ្ទាម​អ្នក​ទាមទារ​ផ្តាច់ទឹកដីនិយម ។

១៦ឆ្នាំ​មក​ហើយ ពោល​តាំង​ពី​ឆ្នាំ ២០០៤ មក​ម្ល៉េះ​ដែល​រដ្ឋាភិបាល​ក្រុង​បាងកក និង​ក្រុមឧទ្ទាម​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​នៅ​តំបន់​ប៉ែកខាងត្បូង​បាន​ប្រឈម​មុខ​ដាក់​គ្នា​ផ្លូវអាវុធ​យ៉ាង​ហិង្សា ។ ជម្លោះ​មួយ​នេះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​​ស្លាប់​យ៉ាង​តិច ៧ ០០០នាក់​ទេ ដែល​ភាគ​ច្រើន​ជា​ជនស៊ីវិលស្លូតត្រង់ ៕ 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម