ប្រសាសន៍ចាស់ តែនៅតែថ្មី!

ព័ត៌មានសង្គមថ្ងៃពុធ ទី17 ខែសីហា ឆ្នាំ2022 ម៉ោង 8:04 នាទី ល្ងាច

 

ថ្វីត្បិតតែប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កន្លងហួសជាយូរមកហើយក្តី តែនៅតែមាន ន័យដល់សព្វថ្ងៃ ដើម្បីរំឭកដល់អស់លោក «មេៗ» កុំធ្វើបាប «កូនៗ» ។ ខាងក្រោមនេះ Admin ដកស្រង់ប្រសាសន៍របស់សម្តេចពីប្រភពបណញតាញសង្គម ​Tik Tok ។

«មន្ត្រីរាជការមិនមែនជាខ្ញុំកំដររបស់អស់លោកទេ ហើយម្យ៉ាងទៀតសុំដាស់តឿន មិនមែនហាមឃាត់អស់លោកមិនឲ្យធ្វើបុណ្យខួបកំណើតទេ ប៉ុន្តែខួបកំណើតរបស់អស់លោកគួរកម្រិត ឯណាបុណ្យសាម៉ីខ្លួនផង បុណ្យប្រពន្ធផង បន្ទាប់​មកបុណ្យកូនទៀត រួចប្រាប់មន្ត្រី មន្ត្រីមិនមក សុទ្ធតែកត់ឈ្មោះទុក ដល់គ្នាមក ខ្ចីលុយគេទិញតាំងពីកាដូយកមកឲ្យ... អស់លោកចចេះអៀនខ្មាស់ទេ អស់លោកកៀងគរកូនចៅហូបបាយមួយពេលទៅ រួច Happy Birthday to you ទៅ ហូបតែគ្រួសារឯងទៅ ចាំបាច់ហៅគេធ្វើអី... តិចៗខួបកំណើតៗ ហើយតាំងហៅភ្ញៀវ ដល់ពេលភ្ញៀវមិនទៅ កត់ឈ្មោះគ្នាចំណាំទៀត និយាយត្រង់អស់ប៉ុនណឹងហើយ ដល់ពេលខ្ញុំវះកាត់ អស់លោកកុំខឹងនឹងខ្ញុំ ថាខ្ញុំមិនបានជួយប្រាប់ ។ គ្រាន់តែរឿងនឹង ធ្វើថ្នាក់ក្រោមធុញទ្រាន់ ពិបាកនៅជាមួយ» ។

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម