មហាអំណាចចិនបិទរោងចក្រជាច្រើនកន្លែង ដើម្បីសន្សំសំចៃអគ្គិសនី

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី18 ខែសីហា ឆ្នាំ2022 ម៉ោង 6:51 នាទី ល្ងាច

នៅថ្ងៃទី ១៧ សីហា CNN ផ្សាយថា នៅខេត្តសេឈាន់ ប្រទេសចិន បានបញ្ជាឲ្យរោងចក្របិទ ធ្វើការ ៦ ថ្ងៃ ដើម្បីបន្ថយការប្រើថាមពល ដោយសារប្រឈមនឹងរលកកម្តៅ ដែលរងផលប៉ះពាល់ដល់ខ្សែចង្វាក់ផលិតកម្ម semiconductor និងឧបករណ៍អេឡិចត្រូនិក ឧស្សាហកម្មរថយន្ត ។

ខេត្តសេឈាន់ជាកន្លែងផលិតសារធាតុ semiconductors និងបន្ទះស្រូបពន្លឺព្រះអាទិត្យ ដល់ការ​បែងចែក​ថាមពល​ដែលនឹង​ប៉ះពាល់​ដល់​រោងចក្រ​របស់​ក្រុមហ៊ុន​ផលិតឧបករណ៍អេឡិចត្រូនិកដ៏​ធំរបស់​ក្នុង​ពិភពលោក រួម​មាន Apple (AAPL) និង Intel (INTC) និង Foxconn និងជាទីតាំងរបស់ក្រុមហ៊ុន ផលិត semiconductors កម្រិតពិភពលោក ដូចជា ក្រុមហ៊ុន Texas Instruments ក្រុមហ៊ុន Intel ក្រុមហ៊ុន Onsemi និង ក្រុមហ៊ុន Foxconn CATL ដ៏ធំផ្នែក Batery ថ្មលីធ្យូម ជី និងសារធាតុគីមីរបស់ចិន ដែលផ្គត់ផ្គង់ថ្មដល់ក្រុមហ៊ុន Tesla ។

ចិនប្រឈមនឹងរលកកម្តៅខ្លាំងបំផុតនៅក្នុងរយៈពេល ៦០ឆ្នាំ ជាង ១០ទីក្រុងមានសីតុណ្ហភាពខ្ពស់ ៤០អង្សា បណ្តាលឱ្យមនុស្សប្រើម៉ាស៊ីនត្រជាក់នៅក្នុងការិយាល័យ និងតីលំនៅខ្ពស់ឡើង ខណៈ​ដែល​រោងចក្រ​វារីអគ្គិសនី​ផលិត​អគ្គិសនីថយចុះ ព្រោះ​គ្រោះ​រាំង​ស្ងួត​ធ្វើ​ឱ្យ​កម្រិត​ទឹក​ក្នុង​ទន្លេ​ធ្លាក់​ចុះ ។

ខេត្តសេឈាន់ ជាខេត្តធំបំផុតរបស់ប្រទេសចិន មានប្រជាជនរស់នៅ ៨៤ លាននាក់ ។ អាជ្ញាធរបានចេញសេចក្តីប្រកាសបន្ទាន់ កាលពីថ្ងៃទី ១៤ ខែសីហា បញ្ជាបិទរោងចក្រ ១៩កន្លែង ក្នុង ២១ កន្លែង ផ្អាកការផលិតតាំងពីថ្ងៃទី ១៥-២០ ខែសីហា ឆ្នាំ ២០២២ ដើម្បីឲ្យប្រជាជនប្រើប្រាស់អគ្គិសនីបានគ្រប់គ្រាន ។

នៅកម្ពុជាយើង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានឲ្យរាល់ក្រសួង ស្ថាប័ន អង្គភាពរដ្ឋ ត្រូវចេះសន្សំសំចៃអគ្គិសនីប្រើ ដើម្បីកាត់បន្ថយថាមពល ឃើញថាមានប្រសិទ្ធភាពបណ្តើរៗហើយ ៕

ប្រភពពី prachachat

ដោយ ម៉ារ៉ា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម