សភាពរាំងស្ងួតនៅប្រទេសអេស្ប៉ាញធ្ងន់ធ្ងរ

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី18 ខែសីហា ឆ្នាំ2022 ម៉ោង 7:34 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

ប្រទេសអេស្ប៉ាញជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរណាស់ ដែលមើលរូបភាពផ្សាយថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២២ គួរឲ្យបារម្ភ ដូចជា អាងស្តុកទឹកវ៉ាល់ដាខាបាល់ឡឺរ៉ូស (Valdecaballeros) ដែលបង្កើតឡើងនៅឆ្នាំ ១៩៨៤, ទន្លេហ្គាដាលូប៉េសូ (Guadalupejo) និងអាងស្តុកទឹក ស៊ីហ្សារ៉ា (Cijara) បង្កើតឡើងនៅឆ្នាំ ១៩៥៦ និងបរិវេណទន្លេ Guadiana ជាដើម ត្រូវរីងស្ងួតដីបែកក្រហែង ។

រដ្ឋមន្ត្រីក្រសួងថាមពលអេស្ប៉ាញបាននិយាយថា គ្រោះរាំងស្ងួតជាដើមហេតុនូវភ្លើងឆេះព្រៃ ។ ក្នុងឆ្នាំ ២០២២ នេះ ប្រទេសអេស្ប៉ាញប្រឈមនឹងរដូវក្តៅ កម្តៅឡើងខ្លាំងជាប្រវត្តិសាស្ត្រ ក្រោយសីតុណ្ហភាពឡើងខ្ពស់កាលពីខែកក្កដាកន្លងទៅ ធ្វើឲ្យអាងទឹកធំៗជាច្រើនកន្លែងនៅសល់ទឹកប្រមាណ ៤០% នេះជាមូលហេតុបណ្តាលមកពីខ្វះទឹកភ្លៀងមានប្រមាណ ២០% ប៉ុនណោះ ៕

រូបថតទីភ្នាក់ងារស៊ីនហួ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម