ចាប់ផ្តើមទៀតហើយ ក្រុមចម្រុះប្រមូលផ្តុំគ្នា បណ្តេញ «ឧត្តមសេនីយ៍ ប្រាយុទ្ធ»

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី21 ខែសីហា ឆ្នាំ2022 ម៉ោង 8:06 នាទី ល្ងាច

អត្ថ សូរ្យសែង៖

បរិយាកាស​នៅ​ទីលានទល់​មុខ​សាលា​ក្រុង​បាងកក​ថ្ងៃ​នេះ មាន​ការ​រៀបចំ​សកម្មភាព​របស់​ក្រុម​ចម្រុះ​ប្រជាជន ដឹកនាំដោយលោក ចតុផន ព្រំផាន់ ប្រធានរណសិរ្សរួបរួមដើម្បីប្រជាធិបតេយ្យប្រឆាំងរបបផ្តាច់ការ និងលោក និតិថន ឡាំលឿ បានរៀបចំ​ការ​ជួប​ជុំ​ដើម្បី​បណ្ដេញ​លោក​នាយក​រដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូឆា ចាប់ពីថ្ងៃទី ២១-២៣ ខែសីហានេះ ។

បរិយាកាសនាថ្ងៃដំបូងនៃការប្រមូលផ្តុំជួបជុំនេះ ចាប់ផ្តើមពីល្ងាចថ្ងៃទី ២១ ខែសីហា នៅទីលានកកកុញដោយមនុស្ស ឈរហាលភ្លៀង ក្រុមបាតុករភាគច្រើនពាក់អាវយឺតពណ៌ស ដែលមានអក្សរថា ឈប់៨ឆ្នាំ បោសសម្អាតពួកបោកប្រាស់ខ្លះ ឆ្កួតអំណាច ទាសករ ប្លន់ជាតិ លក់ផែនដី ។

ក្រោមតំណក់គ្រាប់ភ្លៀងដ៏ខ្លាំង ក្រុមមនុស្សតស៊ូពាក់អាវភ្លៀង រួមដោយការប្រគំតន្ត្រី និងសេចក្តីថ្លែងព័ត៌មានពីការកេណ្ឌគ្នានៅម៉ោង ១៧.០០ នាទីថ្ងៃនេះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម