ឡានទំនើបដែលភ្ញាក់ផ្អើលនៅបាងកក ផលិតតែ ២០ គ្រឿងប៉ុនណោះក្នុងពិភពលោក

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី23 ខែសីហា ឆ្នាំ2022 ម៉ោង 6:09 នាទី ល្ងាច

...បើខ្ញុំមានលុយចាយជាតិនេះមិនអស់ ក៏ខ្ញុំទិញរថយន្តទំនើបជាងនេះ ៤-១០ គ្រឿង ជិះបង្អួតភ្នែកមនុស្សឲ្យចម្លែកភ្នែកដែរ ហើយក៏ហ៊ានទិញអាប៉ូឡូឡើងឋានព្រះច័ន្ទលេងផងដែរ!

ប្រជាជនថៃ បានភ្ញាក់ផ្អើលនឹងរថយន្តដ៏ទំនើបមួយគ្រឿងមានស្លាកលេខខ្មែរ ឃើញបើកនៅក្នុងទីក្រុងបាងកក រហូតមានអ្នកខ្លះនិយាយហៀរទឹកមាត់លើបណ្តាញសង្គមខ្មែរ ឆ្ងល់ថា កូនអ្នកមាន ឬកូនលោកធំ ឬកូនមន្ត្រីណា មានលុយ​ទិញរថយន្តតម្លៃថ្លៃជាង ៤ លានដុល្លារ ។ ទាំងនេះសុទ្ធតែជាព័ត៌មានចេញពីមាត់ចាប មាត់ព្រាប ទើបមានការភ្ញាក់ផ្អើលនៅល្ងាចថ្ងៃទី ២២ ខែសីហា​ឆ្នាំ ២០២២ ។ថ្ងៃនេះគេហទំព័រ «មតិអ្នក» ប្រមូលបានព័ត៌មានរថយន្តទំនើបនេះពីប្រទេសថៃឲ្យបងប្អូនអស់ចម្ងល់ខ្លះ ។

រថយន្តនេះមានម៉ាក Bugatti Chiron Sport 110 ANS ដែលផលិតមានចំនួនកំណត់ ត្រឹម ២០ គ្រឿងប៉ុនណោះ ហើយមួយគ្រឿងថ្លៃប្រមាណ ៤,១ លានដុល្លារ និងចំថ្ងៃប្រារព្ធខួប ១១០ ឆ្នាំ នៃការបង្កើតម៉ាក (ប្រេនដ៍) នេះផងដែរ ដូច្នេះហើយទើបនៅល្ងាចថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២ គេឃើញមានការបង្ហោះរថយន្តទំនើបនេះ ជាឃ្លីបបន្តបន្ទាប់ព្រោងព្រាតពេញបណ្តាញសង្គម... ។

​គេ​បាន​ឃើញ​ថា ​រថយន្ត​នោះ​មាន​ស្លាក​លេខ​កម្ពុជា ដែលម្ចាស់​រថយន្ត​ជា​អ្នក​ជំនួញ​វ័យ​ក្មេង ជាសេដ្ឋីលាក់ខ្លួន ជនជាតិខ្មែរ ។ ចំណែកភរិយា​របស់​គាត់​ជា​ស្ត្រី​ជនជាតិ​ថៃ​លំដាប់​ខ្ពស់ ជាអ្នក​ស្នង​មរតក​របស់​មហាសេដ្ឋី​ជំនួញ ដូច្នេះ​ខ្ញុំ​បាន​ឃើញ​រូបភាព​រថយន្ត​នេះ​រត់​ក្នុង​ប្រទេស​ថៃ​ផ្ទាល់ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម