៩០០ នាក់បានបាត់បង់ជីវិត ដោយសារទឹកជំនន់នៅប៉ាគីស្ថាន និងប្រកាសសុំជំនួយបន្ទាន់

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី25 ខែសីហា ឆ្នាំ2022 ម៉ោង 6:42 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

ប្រភព: CNN

រដ្ឋាភិបាលប៉ាគីស្ថានបានដង្ហោយសុំជំនួយពីអន្តរជាតិ ក្រោយពីទឹកជំនន់វាយប្រហារយ៉ាងអាក្រក់អាក្រី បន្ទាប់ពីមានទឹកភ្លៀងធ្លាក់យ៉ាងគំហុក បណ្តាលឲ្យបាត់បង់ជីវិតមនុស្សប្រមាណ ៩០៦ នាក់ រួមទាំងក្មេងៗមិនទាបជាង ៣២៦ នាក់ ។ នេះបើតាម ការផ្សាយរបស់ CNN កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ មក ។

ឆឺរី រេម៉ាន រដ្ឋមន្ត្រីបម្រែបម្រួលអាកាសធាតុរបស់ប៉ាគីស្ថានបាននិយាយប្របា់ CNN fa ជនរងគ្រោរាប់ពាន់នាក់កំពុងគ្មានទីជម្រក ខ្វះអាហារ និងផ្តាច់ការទាកទងជាមួយពិភពលោកខាងក្រៅ ។

ស្ថានភាពភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បណ្តាលមកពីឥទ្ធិពលខ្យល់មូសុង បង្កប៉ះពាល់ដល់ប្រជាជនប៉ាគីស្ថានប្រហែល 2.3 លាននាក់ចាប់តាំងពីពាក់កណ្តាលកាលពីខែមិថុនាកន្លងទៅ នេះ​បើ​តាម​ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ (OCHA) ឲ្យដឹង ។

របាយការណ៍របស់ OCHA ឲ្យដឹងកាលពីថ្ងៃទី ២៣ ខែសីហាថា មានផ្ទះត្រូវបំផ្លាញយ៉ាងតិច ៩៥.៣៥០ ខ្នងភាគអាគ្នេយ៍ និង ភាគនិរតីប្រទេស ។ សត្វចិញ្ចឹមបានងាប់ជាង ៥០៤.០០០ នាក់ និងស្ពានចំនួន ១២៩ កន្លែង ព្រមទាំងរចនាសម្ព័ន្ធផ្លូវថ្នល់ប្រមាណ ៣.០០០ គីឡូម៉ែត្រត្រូវខូចខាត ។

ឥឡូវនេះ ប៉ាគីស្ថានចាំបាច់ត្រូវសុំជំនួយពីអន្តរជាតិជួយជនរងគ្រោះ និងស្តាររចនាសម្ព័ន្ធផ្លូវថ្នល់ ។ គេព្យាករណ៍ថា ភ្លៀងនៅបន្តធ្លាក់អូសបន្លាយយូរ ។

ស្ថានទូតចិនប្រចាំប្រទេសប៉ាគីស្ថានបានសរសេរនៅលើ Twitter ថា រដ្ឋាភិបាលចិនបានអនុម័តថវិកាជួយជាមនុស្សធម៌បន្ទាន់ បានបញ្ជូនតង់ចំនួន ២៥.០០០ និងថវិកាសង្គ្រោះបន្ទាន់ចំនួន $៣០០.០០០ ដុល្លារ ដើម្បីជួយជនរងគ្រោះនៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសប៉ាគីស្ថាន ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម