ផ្ទុះអំពើពុករលួយដ៏ធំមួយនៅខេត្តត្រាង ប្រទេសថៃ

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី25 ខែសីហា ឆ្នាំ2022 ម៉ោង 7:43 នាទី ល្ងាច

ដោយ ម៉ារ៉ា

មន្ត្រី​ថៃកំពុង​បន្ត​តាម​ដាន​ករណី​ពុករលួយ​ក្នុង​កៅស៊ូ​នៃ​សមាគម​សហករណ៍នៅខេត្តត្រាង ប្រទេសថៃជាង ៣០០ លាន​បាត ក្រោយ​ពី​សមត្ថកិច្ច​​ចាប់​ខ្លួន​អតីតប្រធានសមាគមសហករណ៍ និងកំពុងស៊ើបរកអ្នក​ជាប់​ពាក់ព័ន្ធជាច្រើនរូបទៀត ។

នៅសហករណ៍ខេត្តត្រាង ដែល​ធ្វើ​អាជីវកម្ម​បញ្ញើ​កៅស៊ូ​ពី​សហករណ៍​ជា​សមាជិក និងជាបណ្តាញទីផ្សារកៅស៊ូកណ្តាល ក្នុងខេត្តសុងក្លា បាន​រក​ឃើញ​ថា ​ក្រោម​ការ​គ្រប់​គ្រង​របស់​គណៈ​កម្មាធិការ​ថ្មី​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ហើយបានព្យាយាមស្ដារអាជីវកម្មដែលស្ទើរតែក្ស័យធនពីលោកស្រី និត្រាដា អាសេម អាយុ ៤៧ ឆ្នាំដែលជាអតីតអ្នកគ្រប់គ្រងសមាគមសហករណ៍ខេត្តត្រាង រួមជាមួយនឹងក្រុមពុករលួយកៅស៊ូសហគមន៍សហករណ៍ ដើម្បីលក់ដាក់លុយក្នុងហោប៉ៅរបស់ខ្លួន បង្កឲ្យខូចខាតទឹកប្រាក់ជាង ៣០០ លានបាត។

រហូតមកដល់ពេលថ្មីៗនេះ ប៉ូលិសមកពីនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចបានតាមដាន និងចាប់ខ្លួនអតីតអ្នកគ្រប់គ្រងដ៏ល្បីម្នាក់នៅខេត្តរ៉ាចបុរី កាលពីថ្ងៃទី ១១ ខែសីហា កន្លងទៅ ក្នុងពេលរត់គេចពីដីកាចាប់ខ្លួនរបស់តុលាការខេត្តត្រាង ៤ករណី រួមមាន ក្តីទទួលផលចោរកម្ម និងករណីឆបោក សំណុំរឿងឈ្មួញកៅស៊ូ និងករណីកេងបន្លំកៅស៊ូ រួមទាំងករណីលួចទ្រព្យសម្បត្តិរបស់និយោជក (កៅស៊ូនៃសហគមន៍សហករណ៍ត្រាង) ដោយលោកស្រី នីតាដា បានភៀសខ្លួនទៅតំបន់នៃខេត្តរ៉ាចបុរី បន្ទាប់មកត្រូវបាននាំមកតុលាការវិញ និង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ត្រាង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម