វ៉ាក់សាំង ឈ្លោះគ្នា!

បច្ចេកវិទ្យាថ្ងៃសៅរ៍ ទី27 ខែសីហា ឆ្នាំ2022 ម៉ោង 7:27 នាទី ល្ងាច

from: sanook

ដោយ សូរ្យសែង៖

ក្រុមហ៊ុនវ៉ាក់សាំងការពារកូវីដ-១៩ ឈ្មោះ ម៉ូដេណា (Moderna) បានប្តឹងក្រុមហ៊ុនវ៉ាក់សាំង Pfizer និង BioEnTech អំពីការធ្វើត្រាប់តាមបច្ចេកវិទ្យាវ៉ាក់សាំងរបស់ពួកគេ ។ នេះ​បើ​តាម​របាយការណ៍​របស់ទីភ្នាក់ងារព័ត៌មាន AP ។

ម៉ូដេណា ឲ្យដឹងថា វ៉ាក់សាំង កូមីរណាធី (Comirnaty) របស់ Pfizer-BioEntech បានរំលោភលើអាជ្ញាប័ណ្ណ (License) នាប៉ុន្មានឆ្នាំមុន ។ អាជ្ញាប័ណ្ណនេះការពារបច្ចេកវិទ្យាដែលប្រើដើម្បីបង្កើតវ៉ាក់សាំង Spikevax របស់ ម៉ូដេណា ដែលក្រុមហ៊ុនបានដាក់ពាក្យនៅតុលាការសហព័ន្ធអាមេរិក និងតុលាការអាល្លឺម៉ង់ហើយ ។

អ្នកនាំពាក្យរបស់ Pfizer លោក ប៉ាំ អេសេល (Pam Eisel) បាននិយាយថា ក្រុមហ៊ុនមិនបានពិនិត្យលើបណ្តឹងដែលប្តឹងដោយ Moderna នៅក្នុងតុលាការនោះទេ ប៉ុន្តែ Pfizer មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ដាក់​ពាក្យ​បណ្តឹងនេះ ដោយ សារវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន ប្រើបច្ចេកវិទ្យាដែលបង្កើតឡើងដោយ Pfizer និង BioEntech ។

ក្រុមហ៊ុន Moderna បញ្ជាក់ថា បានចាប់ផ្តើមអភិវឌ្ឍបច្ចេកវិទ្យា mRNA ពីឆ្នាំ ២០១០ ជួយក្រុមហ៊ុននានាក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគបានយ៉ាងឆាប់រហ័ស ហើយបន្ទាប់មកពីការផ្ទុះឡើងនៃមេរោគឆ្លងកូវីដ-១៩នៅដើមឆ្នាំ ២០២០ ។ កាលពីចុងឆ្នាំនោះ សហរដ្ឋអាមេរិកបានអនុម័តវ៉ាក់សាំងទាំង Pfizer និង Moderna ថាមានប្រសិទ្ធភាពខ្ពស់ដូចគ្នា ។

លោក ស្ទីហ្វេន បានសេល នាយកប្រតិបត្តិ (CEO) របស់ Moderna និយាយថា អ្នកអភិវឌ្ឍបច្ចេកវិទ្យានេះ បានចំណាយទុនជាច្រើនពាន់លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងនេះ ។ Moderna និយាយទៀតថា ក្រុមហ៊ុនជឿជាក់ថា វ៉ាក់សាំងរបស់ Pfizer និង BioEntech  ល្មើសកម្មសិទ្ធិ ដែល Moderna បានប្តឹងតាំងពីចន្លោះឆ្នាំ​ ២០១០-២០១៦ ។

Moderna បញ្ជាក់​ថា ការ​ចោទ​ប្រកាន់ Pfizer និង BioEntech គឺការធ្វើត្រាប់តាមបច្ចេកវិទ្យាសំខាន់ៗមួយចំនួន រួមទាំង «ការកែច្នៃគីមីចំពោះ mRNA ស្រដៀងនឹងការកែច្នៃដែលអ្នកវិទ្យាសាស្ត្រ Moderna បានចាប់ផ្តើមអភិវឌ្ឍជាច្រើនឆ្នាំកន្លងមក» ដោយប្រើបច្ចេកវិទ្យាដូចដែលបានរៀបរាប់នៅក្នុងការផលិតវ៉ាក់សាំង Spikewax ។

ទោះយ៉ាងណា វ៉ាក់សាំងដ៏ល្បីទាំងពីរយីហោ សុទ្ធតែមានគុណសម្បត្តិធំធេង ដែលបានជួយការពារជីវិតមនុស្សនៅលើពិភពលោកយើងនេះ ៕

រូប HAZEM BADER / AFP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម