ចិនសរសើរមេដឹកនាំកម្ពុជា

នយោបាយថ្ងៃពុធ ទី31 ខែសីហា ឆ្នាំ2022 ម៉ោង 6:45 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

ប្រធាន​ផ្នែកទំនាក់ទំនង​នៃ​គណបក្ស​កុម្មុយនិស្ត​ចិន​និយាយ​ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​រីក​ចម្រើនយ៉ាងឆាប់រហ័ស ។ នេះបើតាមសារព័ត៌មាន MGRonlineរបស់ថៃចេញផ្សាយថ្ងៃទី ២៨ សីហាកន្លងទៅនេះ ។

«ការដឹកនាំដ៏ឈ្លាសវៃរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកកម្ពស់ការកសាងសហគមន៍ចិន និងកម្ពុជា រក្សាបានមិត្តភាពជាមួយនឹងអនាគតរួមគ្នាកម្ពុជា-ចិន» ។ លោក Liu Jianchao បានមានប្រសាសន៍ក្នុងជំនួបជាមួយសម្តេច វិបុលសេនាភក្តី ឈាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញនាសប្ដាហ៍​មុន ។

លោក Liu បាននិយាយថា ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បើប្រៀបធៀបទៅនឹងដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ក្នុងឆ្នាំ ២០០៤ ដែលគាត់បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាមានភាពស្រស់ស្អាត រុងរឿង និងក្លាយជាតួអង្គសំខាន់នៅលើឆាកអន្តរជាតិ ។ លោកក៏​បាន​អបអរសាទរ​គណបក្ស​ប្រជាជន​កម្ពុជា​ចំពោះ​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន និងបានសន្យាបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន ឱ្យទទួលបានលទ្ធផលកាន់តែប្រសើរ ។

សម្តេច សាយ ឈុំ បានអបអរសាទរលោក Liu Jiancao ដែលត្រូវបានតែងតាំងជាប្រធានសម្របសម្រួលកិច្ចការអន្តរជាតិរបស់បក្សកុម្មុយនិស្តចិនកាលពីខែឧសភា ។

ឆ្នាំ​២០២៣ នឹង​ប្រារព្ធ​ខួប​លើក​ទី​៦៥ ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និង​ចិន ​។ កម្ពុជា​បាន​បញ្ជាក់​ជាថ្មី​អំពី​ការ​ត្រៀម​ខ្លួន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ចិន ដើម្បី​រំឭក​ដល់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ ។

សម្តេច សាយ ឈុំ បានថ្លែងអំណរគុណដល់ភាគីចិន ដែលបានផ្ញើសារអបអរសាទរខួបលើកទី៧១ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងជ័យជម្នះក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋាន៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម