ជប៉ុនត្រៀមថវិកា ១,៨៣ លានដុល្លារ ប្រារព្ធបុណ្យសពលោក អាបេ

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី02 ខែកញ្ញា ឆ្នាំ2022 ម៉ោង 7:18 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

រដ្ឋាភិបាលជប៉ុនបានត្រៀមថវិការដ្ឋ និងថវិការបស់គណបក្សសេរីប្រជាធិបតេយ្យ ចំនួន ១,៨៣ លានដុល្លារ ស្មើ 7,528,666,361 រៀលដើម្បីរៀបចំបុណ្យសពអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២២ ។

លោក អាបេ ជាអ្នកដឹកនាំប្រទេសជប៉ុនយូរជាងគេបំផុត និងជាសមាជិកគណបក្សសេរីប្រជាធិបតេយ្យដ៏សំខាន់ ត្រូវគេលបធ្វើឃាតអនិច្ចកម្មដោយបាញ់កាំភ្លើង កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ ហើយត្រូវរដ្ឋាភិបាលជប៉ុនសម្រេចប្រារព្ធបុណ្យសព នៅព្រលានកីឡា នីបប៉ន ប៊ូដូកាន់ ក្នុងទីក្រុងតូក្យូនាថ្ងៃទី ២៧ ខែកញ្ញា ២០២២ ខាងមុខនេះ ។

ក្នុងពិធីនេះ នឹងមានមេដឹកនាំពិភពលោកទាំងអតីត និងបច្ចុប្បន្ន មានដូចជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ជាដើម ។ ចំណែកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន តាមព័ត៌មានថា មិនមកចូលរួមទេ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម