បើពិភពលោកវឹកវរដោយសង្គ្រាម តើនរណាបានលុយច្រើន ? សហរដ្ឋអាមេរិកត្រៀមលក់អាវុធឲ្យតៃវ៉ាន់តម្លៃ ១,១០០ លានដុល្លារ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី03 ខែកញ្ញា ឆ្នាំ2022 ម៉ោង 7:36 នាទី ល្ងាច

by Mara

ក្រសួងការបរទេសអាមេរិក បានអនុម័តបឋមនូវកិច្ចព្រមព្រៀងលក់អាវុធឈុតថ្មីឲ្យតៃវ៉ាន់ នូវតម្លៃមហាសាល គឺ ១,១០០ លានដុល្លារ ។

ព័ត៌មានរាយការណ៍នៅថ្ងៃទី ៣ កញ្ញានេះថា អាមេរិកនឹងលក់សព្វាវុធរួមមាន មីស៊ីលរយៈចម្ងាយខ្លីពីអាកាសទៅអាកាស «Sidewinder», មីស៊ីល «Harpoon» និងប្រព័ន្ធរ៉ាដា សរុមតម្លៃ ១,១០០លានដុល្លារ ។

ចំណែកឯកអគ្គរដ្ឋទូតចិនប្រចាំរដ្ឋធានីវ័រស៊ីងតុន បានចេញសេចក្តីថ្លែងការណ៍ថា «នឹងតបតដោយភាពសមរម្យ» តែតៃវ៉ាន់បានថ្លែងទៅវិញថា «ជាការដឹងគុណ» ចំពោះការគាំទ្រខាងសន្តិសុខពីសហរដ្ឋអាមេរិក ។ បន្ទាប់​ពី​នេះ ដំណើរការ​នឹង​ទៅ​សភាខុនហ្គ្រេសដែលមានរយៈពេលមិនដល់ 30 ថ្ងៃដើម្បីអនុម័ត ឬក៏បដិសេធ ប៉ុន្តែកន្លងមកត្រូវបានគេដឹងថា ការលក់អាវុធរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទៅឱ្យតៃវ៉ាន់ វាជាបញ្ហារបស់សភាអាមេរិក «មិនដែលបដិសេធ» ទេ ។

ក្រសួងការពារតៃវ៉ាន់បានព្រៀងថវិកាទៅសភាអនុម័តសម្រាប់ឆ្នាំ ២០២២-២០២៣ មានកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រចំនួន ៥៨៦.៣០០ លានដុល្លារ ៕

រូបថត GETTY IMAGES


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម