នយោយោបាយប្រទេសថៃ ! ការប្រកួតប្រជែងនៃគណបក្សផ្សេងៗ ចាប់ផ្តើមកក្រើកបណ្តើរៗហើយ

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី13 ខែកញ្ញា ឆ្នាំ2022 ម៉ោង 11:12 នាទី ព្រឹក

 

 

អត្ថបទ សូរ្យរិទ្ធ៖

របៀបវារៈនយោបាយនៅប្រទេសថៃ កំពុងតែ​ស្ថិត​នៅការ​រង់ចាំ​ការអានសាលក្រម​របស់​តុលាការ​ធម្មនុញ្ញជាថ្មី ស្តីអំពីអាណត្តិ​នាយក​រដ្ឋមន្ត្រី​ ៨ ​ឆ្នាំ​របស់​ «ប៊ិកទូ ឈ្មោះហៅក្រៅរបស់លោក ប្រាយុទ្ធ ច័ន្ទអូឆា» ក្រោយគាត់​ដាក់​ការ​ពន្យល់​ទៅ​តុលាការ​ធម្មនុញ្ញជាថ្មី ។

បន្ត​ដោយ​សកម្មភាព​របស់​តុលាការ​ដែល​សុំ​ការ​បំភ្លឺ កំណត់ហេតុបន្ថែមនៃកិច្ចប្រជុំគណៈកម្មាធិការតាក់តែងរដ្ឋធម្មនុញ្ញ ដែលត្រៀមប្រជុំនៅថ្ងៃទី ១៤ ខែកញ្ញាខាងមុខនេះ គេនៅរង់ចាំតែថ្ងៃតុលាការធម្មនុញ្ញអានសាលក្រម ទើបដឹងជោគវាសនារបស់ « ប្រាយុទ្ធ » និងអនាគតនយោបាយរបស់ថៃ ។

មានការវិភាគថា ពេលវេលានយោបាយដែលនឹងបន្ត ប្រសិនបើលោក ប្រាយុទ្ធ នៅរស់បាន ៨ ឆ្នាំពេញ នឹងអាចអង្គុយជានាយករដ្ឋមន្ត្រីបន្ត រហូតដល់អង្គុយជាប្រធានវេទិកាកិច្ចប្រជុំ APEC ។ បន្ទាប់មកចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ វានឹងក្លាយជាការរាប់ថយក្រោយដល់ការរំលាយសភាតំណាងរាស្រ្ត ។

ក្នុង​អំឡុង​ពេល​នេះ គេ​បាន​ឃើញ​ទីលាន​នយោបាយ​​មាន​សភាព​អ៊ូអរ តែគណបក្សនីមួយៗបានត្រៀមរួចរាល់ ហើយ ដូចជា «គណបក្ស​ភូមិចៃ​ថៃ» ​ដែល​លោក​ អានុធិន ឆានវីរ៉ាគុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ បានលើកទ័ពទៅភាគខាងត្បូង ប៉ះជាមួយ «គណបក្សប្រជាធិបតេយ្យ» ជាម្ចាស់ដែនដី ដែលធ្វើឲ្យបក្សរួមរដ្ឋាភិបាលទាំងពីរ ប្រកួតប្រជែងគ្នានៅខេត្តក្រៈប៊ីតំបន់ភាគខាងត្បូង នេះ ។

គណបក្ស ថៃភូមិចៃថៃ

ចំណែកខាង «គណបក្សភឿថៃ» ដែលទើបលើកទ័ព «ស៊ីណាវ៉ាត្រា» មកប្រកាសភាពរុងរឿងនៅឈៀងម៉ៃ ក្នុងយុទ្ធនាការ «សាបាដឆៃ ដើម្បីភាគខាងជើងនៃប្រទេសថៃ» ទទួលជ័យជម្នះ​សមាជិក​ព្រឹទ្ធសភា ២៥០ រូប ។

ចំណែកគណបក្សថៃសាងថៃ(ថៃបង្កើតថៃ) មានពាក្យចចាមអារ៉ាមថាមាន «big deal» ជាមួយបក្សមួយចំនួន ដូច្នេះហើយ គេ​នៅតែ​​តាម​ដាន​ដដែល បើទោះជា​ពេលនេះលោកស្រី ឃុន​យី​ង ស៊ូ​ដា​រ៉ាត់ កែវ​រ៉ា​ផាន បង្ហាញ​ភាពខ្លាំង និង​អង្គុយ​កៅអី​មេ​បក្ស​ក៏ដោយ​ ប៉ុន្តែ​មិន​មាន​ភាព​ប្រាកដ​ប្រជា​ក្នុង​នយោបាយ​ទេ អ្វីៗអាចផ្លាស់ប្តូរបានគ្រប់ពេល ។

គណបក្ស ភឿថៃ របស់កូនស្រី ថាក់ស៊ីន 

បន្ទាប់​ពី​នេះ គេ​នឹង​ត្រូវ​ចាំ​មើល​គណបក្ស​តូចៗ​ផ្សេង​ទៀត តើលោតគេចពីសេចក្តីស្លាប់ដោយរបៀបណា? ប៉ុន្តែ​សរុប​មក និយាយ​អំពី​«ស្រា​ចាស់​ ក្នុង​ដប​ថ្មី» ប៉ុន្តែសូមក្រឡេកមើល «គណបក្សឈានឆ្ងាយ» ក្រោមពាក្យស្លោក «ត្រូវតែដើរមួយជំហានទៀត ដើម្បីប្រទេសថៃរីកចម្រើន» ។

ឆាកនយោបាយថៃដ៏អឹកធឹកនេះ ឆ្លងកាត់ប្រសព្វវារៈ 8 ឆ្នាំ ឆ្ពោះចូលទៅក្នុងសង្រ្គាមថ្មីមួយ ដើម្បីវាស់គ្នានៅទីលានបោះឆ្នោត តើនរណាបាន នរណាបាត់ ​វា​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​ក្នុង​ការសម្រេច​ជោគវាសនា​នយោបាយ​ថៃទេ…៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម