សមយុទ្ធកងទ័ពបីប្រទេស លាវ-កម្ពុជា-វៀតណាម ប្រតិបត្តិការជួយជនជនរងគ្រោះធម្មជាតិ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី12 ខែកញ្ញា ឆ្នាំ2022 ម៉ោង 7:14 នាទី ល្ងាច

 

អត្ថបទ សូរ្យរិទ្ធ៖ 

កាលពីថ្ងៃសៅរ៍ ទី១០ កញ្ញា ២០២២ កងទ័ពបីប្រទេស លាវ-កម្ពុជា-វៀតណាម បានសមយុទ្ធរួមគ្នាជាលើកដំបូង ក្នុងបេសកកម្មទប់ទល់នឹងគ្រោះធម្មជាតិ ដោយប្រើឧទ្ធម្ភាគចក្រពីប្រទេសចិន និងរុស្ស៊ីជាយានចម្បងក្នុងការស្វែងរក និងបញ្ជូនជំនួយចុះទៅជនរងគ្រោះក្នុងទឹក ។

ការសមយុទ្ធនេះធ្វើឡើងនៅអាងស្តុកទឹកណាំហ៊ុម ស្រុកណាសៃថង តីក្រុងវៀងច័ន្ទ ប្រទេសលាវ ដែលមានតំណាងមក ពីកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងបី រួមមាន ឧត្តមសេនីយ៍ឯក វាន់ថង សនតាអាត អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសលាវ និងឧត្តមសេនីយឯក ប៉ែន សុខរិទ្ធវីយ៉ា (Pan Sokridwiya) នាយអគ្គសេនាធិការចម្រុះ កងទ័ពកម្ពុជា និងលោកវរសេនីយ៍ឯក Pham Van Young អគ្គសេនាធិការរង ទីបញ្ជាការយោធភូមិភាគទី៤ នៃកងទ័ពវៀតណាម ។

សមយុទ្ធបែងចែកជាពីរផ្នែក ផ្នែកទី១៖ ជាប្រតិបត្តិការស្វែងរកអ្នកមានគ្រោះភ័យ ហើយចែកជា ៣ ភារកិច្ច ភារកិច្ចទី១ ប្រើនាវាល្បាតស្វែងរកអ្នកជួបគ្រោះទឹកជំនន់ ភារកិច្ចទី ២ ប្រើអ្នកមុជទឹករកជនលង់ទឹក និង​ ភារកិច្ចទី ៣ ប្រើនាវា ដឹកជញ្ជូនអ្នករងគ្រោះ និងរបួស ទៅទីសុវត្ថិភាព ។

ផ្នែកទី២៖ ក្នុងប្រតិបត្តិទាហានអាកាស ដោយប្រើអេលីកុបទ័រ Z-9 របស់ចិន ហោះស្វែងរកជនរងគ្រោះនៅចំណូចផ្សេងៗ ដែលនាវាមិនអាចចូលដល់ និងប្រើអេលីកុបទ័រ MI-17 របស់រុស្ស៊ី ហោះសំកាំងដើម្បីឲ្យកងទ័ពចុះទៅជួយជនរងគ្រោះ ដែលនាបាទៅមិនដល់ ឬដែលមានដើមឈើ ឬឧបសគ្គរាំងរាំង ដែលទឹកជំនន់លិចខ្លាំង ។

នេះជាសមយុទ្ធលើកដំបូង ក្នុងប្រតិបត្តិការមានគ្រោះធម្មជាតិ ដែលកងទ័ពទាំងបីប្រទេសបានត្រៀមមួយខែមុន ។

ឧត្តមសេនីយ៍ ចាន់ថង បានមានប្រសាសន៍ថា នេះជាសមយុទ្ធផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក ទាំងជំនាញ និងប្រតិបត្តិការ ហើយក៏ជាការផ្លាស់ប្តូរវប្បធម៌ ប្រពៃណីរវាងគ្នា បង្កើតភាពសាមគ្គី សម្ព័ន្ធមិត្តភាពកងទ័ព ៣ ប្រទេស ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម