លេចមុខថ្មី ! នារីតែងដើរជាប់ជាមួយ គីម ជុងអ៊ុន ជានរណា?

នារីថ្ងៃព្រហស្បត្តិ៍ ទី15 ខែកញ្ញា ឆ្នាំ2022 ម៉ោង 7:16 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

រូបភាពនារីម្នាក់ដែលធ្វើឲ្យគេចាប់រអារម្មណ៍ និងមានចម្ងល់ ដែលតែងឃើញគាត់ដើរតាមលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងជាប់ជានិច្ច ហើយគ្មាននរដឹងថា នារីនោះជានរណា ឬជាសាច់ញាតិអ្វីក៏មិនដឹង ។ តើគាត់ជានរណាទៅ?

បើតាមកាសែត News York Post របស់អាមេរិកសន្និដ្ឋានថា នារីនោះជា «លេខា» របស់លោក គីម ជុងអ៊ុន និងអាចជាសាច់ញាតិជិតស្និទ្ធ ព្រោះមេដឹកនាំផ្តាច់ការបែបលោក គីម មិនងាយយកមនុស្សក្រៅណាមកដើរតាមកៀកបែបនេះឡើយ ។

កាលពីសប្តាហ៍មុន គីម បានបង្ហាញខ្លួននៅរដ្ឋសភាកូរ៉េខាងជើង ក្នុងពេលរដ្ឋសភាអនុម័តច្បាប់ឲ្យកូរ៉េខាងជើងជារដ្ឋអាវុធនុយក្លេអ៊ែរជាផ្លូវការ ហើយនារីនោះជាអ្នកកាន់ឯកសារដើរតាមពីក្រោយ ។

ប្រភពព័ត៌មានមួយទៀតបាននិយាយថា នារីនោះជា «បងស្រី ឬប្អូនស្រី មាតាផ្សេង» របស់ គីម ពីព្រោះជាធម្មតាមានមនុស្សតិចណាស់ដែលមេដឹកនាំកូរ៉េខាងជើងទុកចិត្តឱ្យធ្វើការជាមួយគ្នា ដែលពីមុន​ស្ត្រី​ដែល​ឡើង​កាន់​តំណែង​នៅ​កូរ៉េ​ខាងជើង​គឺនាង គីម យេ-ចុង (Kim Yeo-jong) ជា​ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើង​ ៕

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម