ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបឧត្តមសេនីយ៍ ប្រាយុទ្ធ ច័​ន្ទអូឆា

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី20 ខែកញ្ញា ឆ្នាំ2022 ម៉ោង 9:09 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

នៅថ្ងៃទី ២០ កញ្ញានេះ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសមលោក ប្រាយុទ្ធ ច័ន្ទអូឆា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ និងដោយបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីគ្នាទៅវិញទៅមក ។

លោក ប្រាយុទ្ធ មានប្រសាសន៍មកកាន់ភ្ញៀវកម្ពុជា ដល់សម្ព័ន្ធមេត្រីរវាងថៃ និងកម្ពុជា ដែលមានមានភាពជិតស្និទ្ធមកតាំងពីយូរ គឺរយៈពេល ៧២ ឆ្នាំមកហើយ នៃការស្ថាបនាសម្ព័ន្ធភាពការទូត ដែលបច្ចុប្បន្នមិត្តភាពនេះកាន់តែល្អឡើង ទាំងខាងសន្តិសុខ សេដ្ឋកិច្ច ។

«កងទ័ពទាំងពីរមានសម្ព័ន្ធភាពរឹងមាំគ្រប់លំដាប់ ទាំងមានការផ្លាស់ប្តូរទស្សនកិច្ចគ្នា ការហ្វឹកហាត់យោធា និងផ្លាស់ប្តូរនិស្សិតទៅវិញទៅមក » ។

លោក Col Chittanat អ្នកនាំពាក្យក្រសួងការពារថៃមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) រួមគ្នាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ ដៃគូសន្ទនា (ADMM-Plus) ក្រសួងការពារជាតិថៃ ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រយ៉ាងពេញទំហឹងចំពោះមុខតំណែងជាប្រធានក្រសួងការពារជាតិកម្ពុជា និងសូមអរគុណចំពោះការគាំទ្រកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌនៃកិច្ចប្រជុំ ADMM នៅក្រសួងការពារជាតិថៃជាអ្នកផ្តួចផ្តើម ។

រួមមាន

១.តួនាទីរបស់យោធាអាស៊ាន ក្នុងការគាំទ្រការគ្រប់គ្រងព្រំដែន

២.កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិអាស៊ាន ជាមួយអង្គការសង្គមស៊ីវិល

៣. គោលការណ៍ណែនាំសម្រាប់ការអភិវឌ្ឍន៍មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាអាស៊ាន ទៅជាអង្គការអន្តរជាតិពេញលេញ

«ថៃ​រីករាយ​ក្នុង​ការ​គាំទ្រ​សកម្មភាព​នេះ ដល់កម្រិតពេញលេញបំផុត ក្នុងក្របខណ្ឌ ADMM-Plus ដើម្បីមនុស្សធម៌ ក្នុង​ការ​បំផ្ទុះ​គ្រាប់​មីន​តាម​បណ្តោយ​ព្រំដែន​ចម្ងាយ​ជាង​២.០០០​គីឡូម៉ែត្ររបស់កងកម្លាំងកម្ពុជា និងកងទ័ពចិន»។

អ្នកនាំពាក្យមាន​ប្រសាសន៍​ទៀតថា សម្រាប់​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា នៅ​សមុទ្រ​ចិន​ខាងត្បូង​ នៅ​អ៊ុយ​ក្រែ​ន​ និងស្ថានភាពនៃច្រកសមុទ្រតៃវ៉ាន់ ទាំងថៃ និងកម្ពុជា ត្រូវតែគ្រប់ភាគីទាំងអស់ត្រូវប្រើការអត់ធ្មត់ និងការតស៊ូព្យាយាមគ្រប់បែបយ៉ាង ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ដែលនឹងនាំមកនូវស្ថេរភាព នៃតំបន់ទាំងមូល ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម