ឯកឧត្តម ហ៊ុន ម៉ានី ប្រគល់សេចក្តីសម្រេចទទួលស្គាល់សមាសភាព ស.ស.យ.ក. គ៧៨ ជូនឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី24 ខែកញ្ញា ឆ្នាំ2022 ម៉ោង 4:08 នាទី ល្ងាច

ការធ្វើដំណើររបស់ក្រុមគ្រួសារនៃសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក. តែងតែមានមោទកភាពយ៉ាងក្រៃលែង ចំពោះការរីកលូតលាស់នៃចំនួនសមាជិក សមាជិកា នៃមហាក្រុមគ្រួសារយុវជននេះពីមួយថ្ងៃទៅមួយថ្ងៃ ។ ជាក់ស្តែងថ្ងៃនេះ ក្រុមគ្រួសារទទួលបានសមាជិក សមាជិកាថ្មី ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុម ស.ស.​យ.ក. គ៧៨ ដោយទទួលបានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពស់ខ្ពស់ពីសំណាក់ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈ​កម្មការទី ៧ នៃរដ្ឋសភា និងឯកឧត្តម យុិនទៀង ពុទ្ធិរិទ្ធ អនុប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ និងជាសមាជិកគណៈកម្មាធិការកណ្តាលនៃ ស.ស.យ.ក.  ជាប្រធាន ស.ស.យ.ក. នៃ គ៧៨ ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក​​ សមាជិកាចំនួន ៧៨៦ រូប នាក់ នារសៀលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មចេនឡា ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

ឯកឧត្តម ជា សំអាត អនុប្រធាន ស.ស.យ.ក. គ៧៨  និងជាអគ្គនាយកប្រតិបត្តិការនៃអង្គភាពប្រឆាំងអំពើពុករលួយ បានឡើងអានរបាយការណ៍ពីសកម្មភាព ដែលយុវជន គ៧៨ សម្រេចបានជោគជ័យជាច្រើនទៅលើមុខជំនាញ ការចូលរួមការងារសង្គម ពិសេសកិច្ចការស្រាវជ្រាវ ART យកមកអនុវត្តឲ្យកាន់តែស៊ីជម្រៅថែមទៀត ។

ឯកឧត្តម យ៉ិនទៀង  ពុទ្ធិរិទ្ធ ប្រធាន ស.ស.យ.ក.  នៃគ៧៨ បានប្តេជ្ញាចិត្តដ៏មោះមុត នៅចំពោះមុខគណៈអធិបតី និងសមាជិក សមាជិកាទាំងអស់ ដោយគោរពគាំទ្រ និងអនុវត្តតាមស្មារតីមហាសន្និបាតលើកទី ៤ របស់ ស.ស.យ.ក.  និងផែនការយុទ្ធសាស្ត្រឆ្នាំ ២០១៨ - ២០២៣ យុវជន ដើម្បីបុព្វហេតុជាតិ មាតុភូមិ និង បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហការ ប្រតិបត្តិការ ជាមួយក្រុមការងារ ស.ស.យ.ក. ផ្សេងៗ ដើម្បីជាចលករលើកស្ទួយអភិវឌ្ឍសង្គម និងសមត្ថភាពយុវជន ស.ស.យ.ក. គ៧៨ ឲ្យសកម្មថែមទៀត ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ប្រគល់សេចក្តីសម្រេចទទួលស្គាល់ ស.ស.យ.ក. គ៧៨ ដល់ឯកឧត្តម យុិនទៀង ពុទ្ធិរិទ្ធ ប្រធាន ស.ស.យ.ក. គ៧៨

ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានលើកឡើងឲ្យចងចាំជានិច្ចនូវស្មារតី ២ធ្នូ ១៩៧៨ ដែលជាមូលដ្ឋាន និងគម្រូនៃការលះបង់ដើម្បីជាតិ រក្សាភាពចាស់ទុំក្នុងការអនុវត្តការងារ អនុវត្តគោលការណ៍សមូហភាពដឹកនាំ និងការធ្វើការងារជាក្រុម គោរពលក្ខន្តិកៈនានារបស់ស.ស.យ.ក. និងប្រឹងប្រែងប្រមូលផ្តុំបញ្ញាញាណ ក្នុងគោលដៅលើកកម្ពស់ភាពរីកចម្រើនរបស់ប្រទេសជាតិ ។ ស.ស.យ.ក. កាន់តែរីកលូតលាស់ និងកំពុងដើរតួយ៉ាងសំខាន់ក្នុង ភាពជាគម្រូលើសកម្មភាពសង្គមក៏ដូចជាក្នុងវិស័យជំនាញរបស់ខ្លួន ។ 

ឯកឧត្តម យុិនទៀង ពុទ្ធិរិទ្ធ ប្រធាន ស.ស.យ.ក. គ៧៨ និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

ឯកឧត្តម នួន ផារ័ត្ន 

ឯកឧត្តម ជា សំអាត អនុប្រធាន ស.ស.យ.ក. គ៧៨ និងជាអគ្គនាយកប្រតិបត្តិការ អង្គភាពប្រឆាំងអំពើពុករលួយ

ឯកឧត្តមក៏បានស្វាគមន៍ និងលើកទឹកចិត្តដល់សមាជិក សមាជិកា នៃ ស.ស.យ.ក. គ៧៨ ទាំងអស់ដែលបានសម្រេចការងារជោគជ័យជាច្រើនមុនចូលជាគ្រួសារ ស.ស.យ.ក. ទៅទៀត និងអនុវត្តតាមលទ្ធភាពដែលមាន ប្រឹងប្រែងសម្រួចចំណេះ ចែករំលែកបទពិសោធន៍ដែលអាចជួយបំពេញគ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាពសមាជិក សមាជិកា ស.ស.យ.ក. ក្នុងអង្គភាពផ្ទាល់ ដែលនឹងអាចជួយបង្កើនភាពស្និទ្ធស្នាល ការស្គាល់គ្នាទៅវិញទៅមក និងការជឿជាក់រវាងគ្នានឹងគ្នា ដើម្បីគោលដៅតែមួយ គឺ «ខ្មែរតែមួយ អនាគតតែមួយ» ។​

គួរកត់សម្គាល់ថា បច្ចុប្បន្នសហភាពសហព័ន្ធយុវជនកម្ពុជាមានសមាជិកជាង ១៨ម៉ឺននាក់ ហើយកំពុងចូលរួមយ៉ាងសកម្មជាមួយអាជ្ញាមូលដ្ឋាន និងវិស័យទូទាំងប្រទេស ក្នុងការបំពេញបេសកកម្មបម្រើជាតិមាតុភូមិជាវិជ្ជមាន និងកំពុងដើរតួយ៉ាងសំខាន់ក្នុងនាមជាយុវជនបន្តវេន ក៏ដូចជាផ្តល់ភាពជាគម្រូដល់យុវជនជំនាន់ក្រោយ ៕

 

អត្ថបទ សូរ្យសែង៖

រូបថត សុន បូរាណ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម