ខ្លឹមសារសុន្ទរកថាខ្លះៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅមហាសន្និបាត UN លើកទី៧៧ នៅទីក្រុងញូវយ៉ក អាមេរិក

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី24 ខែកញ្ញា ឆ្នាំ2022 ម៉ោង 11:58 នាទី ព្រឹក

ក្នុងសុន្ទកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានចាប់ផ្តើមដំបូងបានអបអរសាទរឯកឧត្តម សាវ៉ា ខូរ៉ូស៊ី ត្រូវបានជ្រើសតាំងប្រធានមហា សន្និបាតអង្គការសហប្រជាជតិលើកទី ៧៧ និង កោតសរសើរយ៉ាងស្មោះចំពោះឯកឧត្តម អាប់ឌុលឡា សាហ៊ីដ ចំពោះកិច្ចខិតខំប្រឹងដឹកនាំកិច្ចការមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ក្នុងពេលដ៏សែនលំបាកកន្លងមក ។

ប្រធានបទរបស់សន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ ជាចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរ មិនអាចវិលត្រឡប់ក្រោយបាន ។ ដំណោះស្រាយ បដិវត្តសកម្ម ចំពោះបញ្ហាប្រឈមប្រទាក់ក្រឡា ពិតជាសមស្របទៅនឹងបរិការណ៍បច្ចុប្បន្ន ។

ក្នុងសេចក្តីថ្លែងការណ៍របស់សម្តេចតេជោមានខ្លឹមសារ ដែលយើងលើកយកខ្លឹមសារអំពីស្ថានការណ៍ពិភពលោកខ្លះៗថា «ភាពមិនប្រាកដប្រជាជាសកល កាន់តែមានសភាពស្មុគស្មាញ តាមរយៈការកើនឡើងនូវភាពតានតឹងនៃជម្លោះប្រដាប់អាវុធ ការប្រណាំប្រជែងសព្វាវុធ ការកើនឡើងនូវសម្ព័នភាពសន្តិសុខខ្នាតតូច សង្គ្រាមបច្ចេកវិទ្យា និងពាណិជ្ជកម្ម ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការគមរាមកំហែងកាន់តែខ្លាំងឡើងចំពោះពហុភាគីនិយម ជាក់ស្តែងសង្គ្រាមនៅអ៊ុយក្រែនបានបង្កនូវភាពស្មុគស្មាញ មិនត្រឹមតែមតែចំពោះទំនាក់ទំនងនៅតំបន់អឺរ៉ុបប៉ុនណោះទេ ប៉ុន្តែបានបន្ទុចបង្អាក់សកម្មភាពសេដ្ឋកិច្ច ធ្វើឲ្យបញ្ហាសន្តិសុខស្បៀង និងថាមពលកាន់តែយ៉ាប់យ៉ឺន ។ ការកើនឡើងនូវអារិភាពរវាងតួអង្គកាន់តែច្រើនឡើងៗដោយផ្ទាល់ ឬប្រយោល និងគ្មានសញ្ញាគ្មានបញ្ចប់ រួមទាំងការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរ បានជះឥទ្ធិពលធ្ងន់ធ្ងរដល់ពិភពលោកជារួម» ។

ស្ថានការណ៍នៅឧបទ្វីកូរ៉េ នៅតែជាក្តីព្រួយបារម្ភ ដោយសារការត្រៀមនូវអាវុធនុយក្លេអ៊ែរលើកទី ៧ ក្នុឆ្នាំនេះ កូរ៉េបានបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងរាប់សិបគ្រាប់ ក្នុងការឆ្លើយតបនូវសមយុទ្ធយោធា ។ លើសពីនេះ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញបញ្ហាតៃវ៉ាន់ ក៏បង្កការព្រួយបារម្ភផងដែរ ។

ជារួម ក្នុងបរិការណ៍ដ៏លំបាកនេះ ក្នុងនាមជាប្រទេសមួយដែលទទួលបានបទពិសោធក្នុងការរកបាននូវសន្តិភាពដោយលំបាកក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន កម្ពុជានឹងកំពុងព្យាយាមចូលរួមប្រកបដោយការស្ថាបនាជាមួយអង្គការសហប្រជាជាតិ ក្នុងការគាំទ្រនូវសន្តិភាព និងសន្តិសុខអន្តរជាតិ ព្រមទាំងលើកកម្ពស់ការគោរព គោលការណ៍គោរពគោលការណ៍ និងគុណតម្លៃជាមូលដ្ឋាននៃអម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ។

ការជួបជុំគ្នាពេលនេះ បានឆ្លុះបញ្ចាំងពីជោគជ័យគួរឲ្យកត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង ក្នុងការយកឈ្នះនូវជំងឺរាតត្បាត ប៉ុន្តែការប្រយុទ្ធប្រឆាំង និងវិបត្តិសុខភាពសកលនេះ នៅពុំទាន់បញ្ចប់នៅឡើយទេ ។

ការគំរាមកំហែងដែលកើតមានចំពោះមនុស្សជាតិ គឹភាពងាយរងគ្រោះរបស់យើងចំពោះការបប្រែប្រួលអាកាសធាតុ យើងចាំបាច់ត្រូវផ្លាស់ប្តូរដំណើរការដោះស្រាយបញ្ហាអាកាសធាតុ ដោយមិនអាចរង់ចាំថ្ងៃស្អែកបាននោះទេ ។

ការបែងចែកប៉ូលពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលកើតចេញពីការប្រជែងគ្នារវាង សហរដ្ឋអាមេរិក និងចិន ប្រាកដណាស់នឹងធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានដល់កំណើនសេដ្ឋកិច្ចសកល ហេតុនេះការផ្លាស់ប្តូរជាមូលដ្ឋានទៅមុខនៃដំណើរការសេដ្ឋកិច្ចសង្គម និងនយោបាយ គឺត្រូវពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ផ្អែកលើវិធានច្បាប់ និងដោយមានអង្គការពាណិជ្ជកម្មពិភពលោក ជាអង្ការស្នូលដែលអាចលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិបើកចំហ កាត់បន្ថយរបាំងពាណិជ្ជកម្ម និងការធានាភាពធននៃខ្សែចង្វាក់តម្លៃតំបន់ និងសកល...៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម