លោកជំទាវ ចិន ច័ន្ទមុនី តំណាងឯកឧត្តម កិត្ដិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង និងលោកជំទាវ ឡុង វិសាខា យ៉ិនទៀង អញ្ជើញប្រារព្ធពិធីឆ្លងថ្ងៃភ្ជុំបិណ្ឌ នៅវត្តព្រះវិហារលើ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី27 ខែកញ្ញា ឆ្នាំ2022 ម៉ោង 6:44 នាទី ល្ងាច

ពិធីកាន់បិណ្ឌ និងឆ្លងថ្ងៃភ្ជុំបិណ្ឌរបស់ ឯកឧត្តម កិត្ដិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្ដី ប្រធានអង្គភាពប្រឆាំអំពើពុករលួយ និងលោកជំទាវ និងលោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឡុង វិសាខា យ៉ិនទៀង ព្រមទាំងបុត្រ ថ្នាក់ដឹកនាំមន្រ្តីរាជការ និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានចែកវេន ពីវេនទី៧ ឬបិណ្ឌទី ៧ រហូតមកដល់ថ្ងៃភ្ជុំបិណ្ឌ ជាថ្ងៃឆ្លងនាព្រឹកថ្ងៃ អាទិត្យ ១៥ រោច  ខែភទ្របទ  ឆ្នាំខាល  ចត្វាស័ក  ព.ស  ២៥៦៦ ត្រូវនឹងថ្ងៃទី  ២៥ ខែ កញ្ញា ឆ្នាំ ២០២២ នៅវត្តព្រះវិហារលើ ក្នុងឃុំភ្នំបាត ស្រុកញាឮ ខេត្តកណ្តាល  ។


ថ្ងៃឆ្លងជាថ្ងៃចុងក្រោយ និងជាថ្ងៃសំខាន់ជាងគេ តំណាងដោយលោកជំទាវ ចិន ច័ន្ទមុនី ឧបការី ប្រធាន+ក្រុមប្រឹក្សាវិន័យ និងត្រួតពិនិត្យផ្ទៃក្នុង លោកជំទាវ ម៉ា សូយ៉ិនដា ឧបការនៃអង្គភាពប្រឆាំងអំពើពុករលួយ និងមន្រ្តីនៃនាយកដ្ឋានស៊ើបអង្កេត និងចារកម្ម ដោយមានការចូលរួមពីលោក ថន សុវណ្ណា អភិបាលស្រុកញាឮ ខេត្តកណ្តាល បានចូលរួមក្នុងពិធីបោះបាយបិណ្ឌ បាយបិតបូរ តាមប្រពៃណី រួចមកអង្គុយជុំវិញរណ្តាប់ ហើយអុជទៀនធូបអញ្ជើញវិញ្ញាណក្ខន្ធដូនតាមកពិសាក្រយ៉ានេះ ដើម្បីសុំជួយថែរក្សាកូនចៅ នៅរស់ឲ្យបានសិរីមង្គល សុខសប្បាយផង ។

លុះភ្លឺឡើងម៉ោង ៩.៣០នាទី លោកជំទាវបានរៀបចំនូវគ្រឿងសក្ការៈបូជា ទានធូបផ្កាភ្ញីទឹកអប់ប្រេងម៉្សៅ ថ្វាយចំពោះព្រះបដិមា ធ្វើបទនមស្សការព្រះរតនត្រ័យ និងសមាទានសីល រួចនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត វេរភត្តហារ រាប់បាត្រ វេរប្រគេនចង្ហាន់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជីដូនជីតា ញាតិកាទាំង ៧ សន្តាន និងបុព្វការីទាំង​ឡាយដែលបានចែកឋានទៅកាន់បរលោកខាងមុខ ជាកិច្ចបង្ហើយបុណ្យ ។

បន្ទាប់មកមានពិធីចែកអំណោយរបស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង និងលោកជំទាវ មហា​ឧបាសិកា​សាសនូបក៍ត្ថម្ភ ឡុង វិសាខា យ៉ិនទៀង ដល់គ្រួសារខ្វះខាតចំនួន ៣០ គ្រួសារ ក្នុងមួយគ្រួសារមាន ថវិកា ត្រីខ ស្ករស ទឹកដោះគោ តែ ទឹកស៊ីអ៊ីវ ទឹកត្រី ភេសជ្ជៈ និងជូនតាអាចារ្យចំនួន ១០ រូប  ក្នុងម្នាក់ទទួលបាន ៖ 

1.ក្រណាត់ស 1ដុំ
2.ទឹកដោះគោ 1កំប៉ុង
3.ស្ករស 1kg
4 .តែ 1កញ្ចប់
5.មី ជាតិ 1កេស
6.ទឹកក្រូច 1កេស
7.ទឹកសុទ្ធ Vital 1កេស
8.ថវិកា 10.000រៀល ៕

 

 

 

 

រូបថត ចិន សីឧត្តម


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម