អ្នកកាសែតសង្ស័យ «នាងតូច» ជាកូន គីម ជុង-អ៊ុន

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី26 ខែកញ្ញា ឆ្នាំ2022 ម៉ោង 8:06 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

ក្មេងស្រី គីម ជូ-អេ បានចូលរួមក្នុងពិធីប្រារព្ធបុណ្យជាតិរបស់កូរ៉េខាងជើង កាលពីដើមខែនេះ ធ្វើឲ្យអ្នកកាសែតសង្ស័យថា នាងអាចជាកូនស្រីពៅ រវស់ គីម ជុង-អ៊ុន មេដឹកនាំកូរ៉េខាងជើង ដែលបានបិទបាំងរហូតមក ។

អ្នកជំនាញចិនបាននិយាយថា នាងតូចដែលស្រែកច្រៀងនៅលើវេទិកានោះ គឺជាកូនស្រីតូចរបស់លោក គីម ។ រូបក្មេងស្រី គីម ជូ-អេ បានបង្កជាសំណួរថា ជាកូនស្រីសំណព្វចិត្តរបស់លោក គីម ដែលបានប្រាកដខ្លួនជាលើកដំបូង ស្របនឹងឈ្មោះ ត្រកូលដូចគ្នា ។

កុមារី គីម ជូ-អេ និងកុមារជាច្រើន បានច្រើនចម្រៀងឲ្យលោក គីម ជុង-អ៊ុន និងលោកស្រី រី សុល-ជូ ភរិយារបស់ គីម ប៉ុន្តែនាងមានភាពលេចធ្លោជាងគេដែលអ្នកជំនាញបានកត់សម្គាល់ និងសង្ស័យ ។

អ្នកជំនាញម្នាក់ដែលប្រើឈ្មោះក្លែងក្លាយ Samhero បានសរសេរនៅក្នុងការវិភាគនៃប្លុក InDPRK ថា នាង រី សុល-ជូ បានចូលទៅជិតក្មេងស្រីនៅពេលដែលកម្មវិធីបានបញ្ចប់ ក៏​មានយក​ដៃ​ស្ទាប​ខ្នង និង​សន្ទនា​ជា​លក្ខណៈ​ឯកជន មុន​ងាក​ចេញ ។

មានចំណុចមួយទៀតដែលត្រូវកត់សម្គាល់ គឺនៅពេលកុមារផ្សេងទៀត រោមព័ទ្ធ គីម ជុងអ៊ុន លោតដោយក្តីរំភើប ប៉ុន្តែក្មេងស្រី គីម ជូ-អេ បែរជានៅឈរស្ងៀម ហើយចាប់ដៃក្មេងស្រីម្នាក់ ពេល​ឃើញ​ថា​គាត់​ដើរ​ជិត​លោក​គីម ជុងអ៊ុន ​ពេក ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល

ប្អូនពៅអាស៊ាន!
ប្អូនពៅអាស៊ាន!
2 ឆ្នាំមុន

ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម