មិនធ្លាប់មាននៅប្រទេសថៃ ! ប្រវត្តិជ.ន.ល្មើ.សបាញ់ប្រហារមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារនៅថៃ

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី07 ខែតុលា ឆ្នាំ2022 ម៉ោង 8:22 នាទី ព្រឹក

មានហេតុការណ៍បា.ញ់ប្រ.ហា.រមួយនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ នាខេត្តណងប៊ួឡាំភូ ប្រទេសថៃ ដែលបណ្តាលឲ្យបា.ត់.ប.ង់ជីវិតកុ.មារ និងមនុស្សចាស់ប្រមាណ ៣២ នាក់ និងរបួសមួយចំនួន។

បញ្ញា ខាំរ៉ាប ជនសង្ស័យក្នុងការបាញ់ប្រហារនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ ខេត្តណងប៊ួឡាំភូ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅផ្ទះ នៅថ្ងៃព្រហស្បតិ៍ (ថ្ងៃទី 6 ខែតុលា) ជាមួយកូននិងប្រពន្ធ ​ឃើញ​ដេក​ស្លាប់​ក្នុង​រូបថត​អោប​ប្រពន្ធ​កូន​លើ​ពូក ។ នៅខាងក្រៅផ្ទះ គេ​បាន​រក​ឃើញ​ថា​រថយន្ត​របស់​ជន​សង្ស័យ​ក៏​ត្រូវ​បាន​ឆេះ​ដែរ ។ មានរបាយការណ៍ថា អតីតតម្រួតរូបនេះ បន្ទាប់ពីប្រព្រឹត្តល្មើស ក៏បានគេចខ្លួន ត្រឡប់មកផ្ទះ មុននឹងបា.ញ់កូ.ន.ប្រ.ពន្ធតាមក្រោយ ។

ផ្ទះរបស់ជនល្មើសនេះមានចម្ងាយពីកន្លែងកើតហេតុ ២ គីឡូម៉ែត្រ ។ មុនបណ្តេញចេញពីជួរប៉ូលិស គេជាវរសេនីយ៍ត្រីនៅខេត្តខាងលើ ក៏មានពាក់ព័ន្ធនឹងគ្រឿ.ង.ញៀ.នផងដែរ ។ បន្ទាប់​ពី​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ជនល្មើសបាន​និយាយ​ថា «ខ្ញុំ​ជក់​ថ្នាំ​ញៀន​យូរ​មក​ហើយ កន្លង​មកមាន​ថ្នាំ​ញៀន​មេតំហ្វេតាមីន​រាប់​រយ​គ្រាប់ ហើយ​មិន​មាន​អ្នក​ណា​ចាប់​ខ្លួន​ទេ»។

បញ្ញា ខាំរ៉ាប កើតនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៨៨ ជាមន្ត្រីនគរបាល នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០១២ មុខតំណែងជាប្រធានក្រុម (ព. ណាវ៉ាង ចុះថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ តាមដីកាលេខ ៤ លេខ ១៣៣៨/២៥៦២ ចុះថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ ។

គេមិនទាន់ដឹងថា កាំ.ភ្លើ.ងដែលប្រើល្មើស ជារបស់រដ្ឋ ឯកជនសួនតួ នៅឡើយកំពុងស្រាវជ្រាវ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល

ប្អូនពៅអាស៊ាន!
ប្អូនពៅអាស៊ាន!
2 ឆ្នាំមុន

ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម