ដល់ម្លឹងណ៎! ប្រជាជនប្រទេសឆេក ប្រមូលប្រាក់ទិញរថក្រោះ T-72 ឲ្យអ៊ុយក្រែន

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី11 ខែតុលា ឆ្នាំ2022 ម៉ោង 1:24 នាទី ល្ងាច

នៅតែជារឿងមួយ ដែលពិភពលោកទាំងមូលកំពុងតាមដានយ៉ាងដិតដល់ សម្រាប់​សង្គ្រាម​រវាង​អ៊ុយក្រែន និង​រុស្ស៊ី​ ដែល​ចាប់​ផ្តើម​ក្នុង​ខែ​កុម្ភៈ ហើយនៅតែជាសង្រ្គាមដែលអ៊ុយក្រែននៅត្រូវបានជួយជ្រោមជ្រែងពីភាគីលោកខាងលិច ។

ប៉ុន្តែ ប្រជាជនប្រទេសសាធារណរដ្ឋឆេកចំនួន ១១.២៨៨ នាក់ បានធ្វឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយប្រមូលថវិកាគ្នា ដើម្បីទិញរថក្រោះម៉ាក T-72 AVENGER ទៅឲ្យយោធាអ៊ុយក្រែនប្រើការ ។

ការរួមគ្នាទិញរថក្រោះនេះ បានដាក់ឈ្មោះថា «Darek pro Putina ឬ (កាដូសម្រាប់ ពូទីន)» ។ ថវិកាដែលប្រមូលបានប្រមាណ 1,310,524 ដុល្លារ ។ លោក Yevhen Perebyinis រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន និយាយថា «សាធារណរដ្ឋឆេក បានក្លាយជាប្រទេសដំបូងគេ ដែលមានមនុស្សធម្មតាទិញរថក្រោះឲ្យអ៊ុយក្រែន» ៕

អត្ថបទ សូរ្យសែង

ពី BBC, REUTERS, SKY


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម