មហាធៀរ ចូលប្រឡូកក្នុងការបោះឆ្នោតជាថ្មី ក្នុងអាយុ ៩៧ ឆ្នាំ

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី12 ខែតុលា ឆ្នាំ2022 ម៉ោង 9:12 នាទី ព្រឹក

ដោយ សូរ្យសែង៖

លោក មហាធៀរ ម៉ូហាម៉ាដ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានសម្តែងក្តីជឿជាក់ថា គាត់នៅមានសុខភាពរឹងមាំ និងអាចចូលប្រឡូកក្នុងការបោញឆ្នោតឆាប់ៗនេះ ទាំងមានអាយុ ៩៧ ឆ្នាំទៅហើយ ។

ឆ្លើយជាមួយកាសែតជប៉ុន Nikkei Asia គាត់បញ្ជាក់ថា គាត់នៅមានសុខភាពរឹងមាំ ល្មមនឹងចុះប្រឡូកលើទីលានបោះឆ្នោតរបស់ម៉ាឡេស៊ីបាន ក្រោយពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបច្ចុប្បន្នប្រកាសរំលាយសភា ទោះជាមិនទាន់ប្រកាសថ្ងៃបោះឆ្នោត តែលោក មហាធៀរ និយាយថា គួរតែធ្វើឡើងនៅដើមខែវិច្ឆិកា ។

«សុខភាពទាំងកាយ ទាំងចិត្ត មិនទ្រុឌទ្រោមទេ» ស្តាប់ទៅគាត់ហាក់មានក្តីសង្ឃឹមច្រើន ក្នុងការទាញយកតំណែងនាយករដ្ឋមន្ត្រីមកវិញ» ។

សម្រាប់​លោក មហាធៀរ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​នយោបាយ​ដែល​មាន​ប្រវត្តិ​ដ៏​សម្បូរ​បែប ដោយធ្លាប់ជានាយករដ្ឋមន្ត្រីអស់ជាច្រើនទសវត្សរ៍ពីឆ្នាំ 1981-2003 មុនពេលបង្កើតប្រវត្តិសាស្ត្រដោយការវិលត្រឡប់មកកាន់នាយករដ្ឋមន្ត្រីវិញនៅឆ្នាំ 2018 ដែលជាការបោះឆ្នោតជាប្រវត្តិសាស្ត្រលើកដំបូងដើម្បីផ្តួលរំលំអតីតគណបក្សកាន់អំណាច ។ វាក៏ជាកិច្ចសហការរវាងលោក និងលោក Anwar Ibrahim ដែលជាអតីតសម្ព័ន្ធមិត្ត និងជាគូប្រជែងនយោបាយផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម