Miss Grand  International 2022 ចាប់ភ្នែកបវរកញ្ញា ៦ រូប ក្នុងនេះមានកម្ពុជាផង

នារីថ្ងៃព្រហស្បត្តិ៍ ទី20 ខែតុលា ឆ្នាំ2022 ម៉ោង 1:48 នាទី ល្ងាច

 

អត្ថបទ សូរ្យសែង៖

Miss Grand International 2022 កំពុងទាក់ភ្នែករាប់លានគូនៅលើពិភពលោក ទៅលើ Miss ៦ រូប ដែលនឹងប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ។

ការប្រកួត  Miss Grand International 2022 នេះ មានការចូលរួម ៦៨ ប្រទេស ។ ជាបន្តបន្ទាប់រើសបាន ២០ រូបចុងក្រោយ ដោយគេចាប់ភ្នែកទៅលើ បវរកញ្ញាចក្រវាឡ ៦ ប្រទេសដូចខាងក្រោម ៖

 

១. Miss Grand Thailand

បវរកញ្ញាប្រទេសថៃ អ៊ីងហ្វា វរ៉ាហៈ អាយុ ២៦ ឆ្នាំ កម្ពស់ ១,៧០ ម ។

 

២. Miss Grand ប្រេស៊ីល

នាងឈ្មោះ Isabella Menin កូនកាត់ប្រេស៊ីល-អ៊ីតាលី អាយុ ២៦ ឆ្នាំ កម្ពស់ ១,៧០ រៀនចប់បរិញ្ញាបត្រ ផ្នែកកសិកម្ម នាងអាចនិយាយបាន ៤ ភាសា បច្ចុប្បន្នជាអ្នកបង្កើត «Beyond Project» ដែលជា Project ជួយខាងជនពិការគេ ។ ទស្សន៍ទាយថា នាងនឹងចូលដល់ Top 5 ។

 

៣. Miss Grand សាធារណរដ្ឋឆេក

នាងឈ្មោះ Mariana Beckova អាយុ ២៣ ឆ្នាំ កម្ពស់ ១,៨០ ម រៀនចប់បរិញ្ញាបត្រផ្នែកចិត្តវិទ្យា និងកំពុងសិក្សានៅ Empire State College សហរដ្ឋអាមេរិក បច្ចុប្បន្នជាគ្រូបង្រៀនយោគៈ និងជាតារាម៉ូដែល ។

 

៤. Miss Grand ព័រតូរីកូ

មានឈ្មោះ Oxana Rivera អាយុ ២៧ ឆ្នាំ កម្ពស់ ១,៧៥ ម និយាយបាន ៣ ភាសា គឺ អង់គ្លេស រុស្ស៊ី និង អេស្ប៉ាញ រៀនចប់ថ្នាក់បរិញ្ញា Marketing និងផ្សព្វផ្សាយពាណិជ្ជកម្ម ។ នាងមានប្រវត្តិកម្សត់ ក្នុងគ្រួសារក្រីក្រ ហើយធ្លាប់រស់នៅក្នុងមណ្ឌកុមារកំព្រា ។

 

៥. Miss Grand ឥណ្ឌូនេស៊ី

នារីឃ្លុមមុខ Andina Julie អាយុ ២០ ឆ្នាំ កម្ពស់១,៨២ ម បច្ចុប្បន្នជាតារាម៉ូដែល ។

 

៦. Miss Grand កម្ពុជា

ចាត់ទុកជាបវរកញ្ញាមួយរូបដែលគួរទាក់ទាញ នាងមានឈ្មោះ ពេជ្រ វត្តីសារាវឌី អាយុ ២៥ ឆ្នាំ កម្ពស់ ១,៧៥ ម រូបរាង វង់ភ័ក្ត្រស្រស់ស្អាតគួរបេតី មានមន្តស្នេហ៍ បានធ្វើឲ្យគណៈកម្មការភ្ញាក់ផ្អើលនឹងការនិយាយភាសាអង់គ្លេសបានយ៉ាងល្អ ។ តើ សារាវឌី អាចយកមកុដជូនប្រទេសកម្ពុជាបានឬទេ?

សូមបងប្អូនប្រជាពលរដ្ឋ អ្នកលេងអ៊ីធើណេត ជួយ Like និងសែរ ឲ្យបវរកញ្ញាស្រុកយើង នៅថ្ងៃទី ២៥ តុលា ​ឆ្នាំ២០២២ វេលាម៉ោង ១៩.០០ តទៅ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម