កុំខ្លាច កុំរអា បងប្អូនណាផ្តាច់ខ្លួនពី សម រង្ស៊ី សម្តេចតេជោនឹងលើកលែងទោស

ព័ត៌មានសង្គមថ្ងៃសុក្រ ទី21 ខែតុលា ឆ្នាំ2022 ម៉ោង 11:33 នាទី ព្រឹក

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសលើកលែងទោស និងផ្ដល់ផ្លូវនយោបាយ ដល់អ្នកដែលផ្ដាច់ខ្លួនចេញពីទណ្ឌិត សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋ នៅភូមិរុនតាឯក ស្រុកបន្ទាយមានជ័យ ខេត្តសៀមរាប នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីម្ដងទៀតថា មិនលើកលែងទោស និងបើកផ្លូវនយោបាយ សម្រាប់ ទណ្ឌិត សម រង្ស៊ី ឡើយ។ មិនត្រឹមតែបិទច្រកនយោបាយ សម រង្ស៊ី នោះទេ សម្ដេចតេជោ ក៏កំពុងលេងនយោបាយទុកឱ្យមេដឹកនាំប្រឆាំងរូបនេះ រស់នៅឯកោផងដែរ។

សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា «ខ្ញុំនឹងលើកលែងទោសឲ្យអ្នកឯង បើសិនអ្នកផ្តាច់ខ្លួនពីសម រង្ស៊ី ហើយគណបក្សនយោបាយណាដែលភ្ជាប់ខ្លួន នឹងប្តូរផ្តាច់ប្តឹងទៅតុលាការ ។ គណបក្សមួយហ្នឹងប្រយ័ត្នឲ្យមែនទែន»។

បើតាម សម្ដេចតេជោ ហ៊ុន សែន អ្នកដែលផ្ដាច់ខ្លួនចេញពី ទណ្ឌិត សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេសនេះ នឹងមានឱកាសចូលស្រុក ហើយធានាបាននូវសិទ្ធធ្វើនយោបាយវិញ។ យុទ្ធសាស្រ្តផ្ដាច់ផ្លូវនយោបាយ សម រង្ស៊ី មួយទៀតនោះ គឺមេដឹកនាំរដ្ឋាភិបាលកម្ពុជា ក៏ព្រមានប្ដឹងគណបក្សនយោបាយណា ដែលលួចមានទំនាក់ទំនង ឬមានលោក សម រង្ស៊ី ស្ថិតនៅពីក្រោយខ្នងផងដែរ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម