យន្តហោះចម្បាំងរបស់កងទ័ពភូមា ទម្លាក់គ្រាប់ចំកន្លែងប្រារព្ធពិធី បាត់បង់ជីវិត ៥០នាក់ រួមទាំងតារា ៤ រូប

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី25 ខែតុលា ឆ្នាំ2022 ម៉ោង 7:44 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

យន្តហោះចម្បាំងរបស់កងទ័ពភូមា បានទម្លាក់គ្រាប់ចំកណ្តាលពិធីប្រារព្ធថ្ងៃកំណើតកងទ័ពកាឈិន ៦២ ឆ្នាំ នៅស្រុកផាកាន់ បណ្តាលឲ្យបាត់បង់ជីវិតមនុស្ស ៥០ នាក់ រួមទាំងសិល្បករកំពុងសម្តែងចំនួន ៥០ នាក់ និងរបួស ៨០ នាក់ ។

នៅសាលារៀន ផ្នែកផ្សេងៗនៃរដ្ឋបាលរបស់រដ្ឋកាឈិន បានកាន់ទុក្ខ ចំពោះអ្នកបាត់បង់ជីវិត ដោយបង្ហូតទង់ជាតិនៅពាក់កណ្តាលដង ។

កាលពីល្ងាច ថ្ងៃទី ២៣ តុលា អង្គការឯករាជ្យកាឈិន (KIO) និងកងទ័ពឯករាជ្យកងទ័ពកាឈិន (KIA) បានរៀបចំកម្មវិធីកម្សាន្តមួយនៅតំបន់មួយក្នុងឃុំឡុងឃីន ស្រុកប៉ាកាន ខេត្តម៉ូជយិន រដ្ឋកាឈិន ដែលជាតំបន់គ្រប់គ្រងរបស់កងទ័ព KIA ទី ៩ ដោយការអញ្ជើញសិល្បករ តារា​ចម្រៀង​ល្បី​ៗ​៩​រូប​មក​សម្ដែង​លើ​ឆាក​មហាជន​យ៉ាង​ច្រើន​កុះករ ។

ក្នុងពេលកំពុងសប្បាយ ក៏មានយន្តហោះចម្បាំងរបស់កងទ័ពភូមា ៣ គ្រឿង ហោះមកទម្លាក់គ្រាប់ចំកន្លែងប្រារព្ធពិធីតែម្តង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម