នឹងមានជំនួបសម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៣

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី31 ខែតុលា ឆ្នាំ2022 ម៉ោង 7:31 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៣ នឹងមានជំនួ​បសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយអ្នកសារព័ត៌មាន ប្រមាណ ៥.០០០ នាក់ បន្ទាប់ពីខកខានអស់បីឆ្នាំ (២០២០-២០២៣) ។ នេះជាថ្លែងរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងថ្ងៃសន្និសីទថ្នាក់ជាតិ ស្តីពីការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ ។

លោករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា ក្នុងមួយអង្គភាពយកតែ ៤-៥ នាក់ ហើយក្រសួងត្រៀមរៀបចំពីខែធ្នូចុងឆ្នាំនេះ ហើយថា អ្នកកាសែតណាមានសំណួរដែលត្រូវសួរសម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវត្រៀមឲ្យហើយតាមរយៈសមាគម ។

មានការត្អូញត្អែរថា អង្គភាពសារព័ត៌មាន ទាំងតូច ទាំងធំ នៅក្នុងប្រទេសកម្ពុជា ភាគច្រើនមិនទាន់ចុះបញ្ជីក្រសួងពាណិជ្ជកម្មនៅឡើយទេ ។ នៅពេលចុះបញ្ជីពាណិជ្ជកម្មរួចហើយ ត្រូវទៅប្រកាសពន្ធនៅអគ្គនាយកដ្ឋានពន្ធមួយដំណាក់កាលទៀត ដែលធ្វើឲ្យអង្គភាពសារព័ត៌មានភាគច្រើននៅរារែក មកពីបែបបទច្រើនដំណាក់ពេក «កូនមួយ ឪបួន» គឺមានន័យថា ១. អាជ្ញាប័ណ្ណចេញដោយក្រសួងព័ត៌មាន ២. ក្នុងមួយឆ្នាំត្រូវបន្តអាជ្ញាប័ណ្ណនៅសាលារាជធានីភ្នំពេញ (ច្រក​​ចេញចូលតែមួយ) ៣. ចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និង ៤. ទៅប្រកាសពន្ធនៅពន្ធដា ។ អង្គភាពខ្លះមិនមានចំណូលអ្វីពីការផលិតព័ត៌មាន ឬការផ្សាយពាណិជ្ជកម្មអ្វីទេ ទោះមានអាជ្ញាប័ណ្ណរួចហើយក្តី តែជាការរួមចំណែកជួយផ្សព្វផ្សាយបញ្ហាសង្គម ដូចកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងបរិបទកូវីដ-១៩ ពីវិធានការរាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ទៅកាន់ប្រជាពលរដ្ឋ រួមទាំងភាពអសកម្មទាំងឡាយនៅក្នុងសង្គម ។

បញ្ហានេះ តាមព័ត៌មានពីមន្ត្រីក្រសួងព័ត៌មានថា ក្រសួងបានតស៊ូមតិយ៉ាងសកម្មផងដែរ ដើម្បីកុំឲ្យមានបែបបទច្រើនពេក ក្នុងវិស័យសារព័ត៌មាន ឬប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា ។

អង្គភាពសារព័ត៌មានភាគច្រើន មានសង្ឃឹមថា នៅក្នុងជំនួបសម្តេចនាយករដ្ឋមន្ត្រីជាទីគោរព ជាមួយអ្នកសារព័ត៌មានថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៣ អាចមានការលើកឡើងស្នើសុំដល់សម្តេចតេជោឲ្យជួយបន្ថយបែបបទដូចខាងលើ ។

ក្នុងជំនួបរវាងសម្ដេចតេជោនាយករដ្ឋមន្រ្ដីជាមួយអ្នកសារព័ត៌មាននេះ អ្នកដែលចួល​រួម មិនមែនសុទ្ធតែអ្នកសារព័ត៌មានទាំង​អស់នោះទេ ប៉ុន្តែក៏មានអ្នកធ្វើ​ការទាក់ទង​នឹង​វិស័យព័ត៌មាន ដូចជាអ្នកនាំពាក្យ​នៅគ្រប់​ក្រសួង ស្ថាប័ន អភិបាលរាជធានី ខេត្ដ អ្នក​នាំ​ពាក្យរាជធានី ខេត្ដ និង​អ្នកនាំពាក្យតាមមន្ទីរាជធានី ខេត្ដ ដែលសរុបទាំងអស់​ប្រមាណ​ជិត​៥.០០០ នាក់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម