តើចំនួនអ្នកឆ្លងកូវីដ-១៩ លើពិភពលោក ឡើងដល់ប៉ុន្មានរយលានហើយ មកទល់នឹងពេលនេះ ?

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី04 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 7:37 នាទី ល្ងាច

សាវុឌ្ឍ៖

សូមរំឭក និងបង្ហាញតួលេខអ្នកឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកឡើងវិញបន្តិច ដែលសព្វថ្ងៃមនុស្សហាក់លែងចង់ដឹង ​ចង់ឮអំពីស្ថានការណ៍កូវីដ-១៩ ថាវាទៅដល់ណាហើយ មកទល់នឹងពេលនេះ លើពិភពលោកឆ្លងប៉ុន្មានលាននាក់ហើយ ។

ពីតួលេខសរុប នៃអ្នកឆ្លងជំងឺកូវីដ-១៩ នៅលើពិភពលោកមានចំនួន 636,763,229 នាក់ ស្លាប់ 6,601,120 នាក់ និងជាសះស្បើយចំនួន 616,124,807 នាក់ គិតត្រឹមព្រឹកថ្ងៃសុក្រ ទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ។ ប្រទេស ៥ កំពូលឆ្លងច្រើនជាងគេ មាន៖

១. សហរដ្ឋអាមេរិកអ្នកឆ្លង 99,578,288 នាក់ ស្លាប់ 1,097,547 នាក់ និងជាសះស្បើយ 97,069,603 នាក់

២. ឥណ្ឌា អ្នកឆ្លង 44,650,714 នាក់ ស្លាប់ 530,461 នាក់ និងជាសះស្បើយ 44,110,590 នាក់

៣. បារាំង អ្នកឆ្លង 36,890,626 នាក់ ស្លាប់ 157,199 នាក់ និងជាសះស្បើយ 36,004,096 នាក់

៤. អាល្លឺម៉ង់ អ្នកឆ្លង 35,728,277 នាក់ ស្លាប់ 154,095 នាក់ និងជាសះស្បើយ 34,242,700 នាក់

៥. ប្រេស៊ីល អ្នកឆ្លង 34,887,505 នាក់ ស្លាប់ 688,316 នាក់ និងជាសះស្បើយ 34,062,150 នាក់


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម