នាឡិកា Made in Cambodia វត្ថុអនុស្សាវរីយចំពោះមេដឹកនាំ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ២០២២ កម្ពុជាម្ចាស់ផ្ទះ  

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី10 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 7:32 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

ប្រធានអាស៊ានឆ្នាំ២០២២ ចាប់ផ្តើមពាក់នាឡិកាមានស្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាមុនគេ។ ខ្ញុំនឹងពាក់នាឡិកានេះក្នុងការប្រជុំអាស៊ាននៅភ្នំពេញ និងបន្តពាក់នៅឥណ្ឌូនេស៊ីពេលប្រជុំ G20 ថ្ងៃ១៥ដល់១៦ បន្ទាប់មកពាក់ចូលរួមប្រជុំAPECនៅថៃថ្ងៃ១៧ និង ១៨វិច្ឆិកា២០២២ ព្រោះខ្ញុំចូលរួមទាំងនៅឥណ្ឌូនេស៊ី និងថៃ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ដែរ(ខ្មែរធ្វើបាន) ។ (ប្រសាសន៍សម្តេចតេជោ លើហ្វេសប៊ុក) ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងប្រគល់វត្ថុអនុស្សាវរីយ ជានាឡិកាដៃដ៏ស្រស់ស្អាត ផលិតដោយប្រទេសកម្ពុជាខ្លួនឯង (Made in Cambodia) ជូនមេដឹកនាំបណ្តាប្រទេសអាស៊ាន និងមេដឹកនាំកំពូលៗផ្សេងទៀត ក្នុងនាមម្ចាស់ផ្ទះប្តូរវេន នៃកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ។

ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចែករំលែករូបថតនាឡិកាដៃ ដែលមានតួថ្លា ទ្រនិចមាស និងខ្សែស្បែកពណ៌ត្នោត ដោយមានឆ្លាក់អក្សរ “ASEAN Cambodia 2022" និង "Made in Cambodia" ។

សម្តេចមានប្រសាសន៍លើហ្វេសប៊ុកថា «នាឡិកាទាំងនេះត្រូវបានរៀបចំ និងផ្គុំឡើងដោយអ្នកបច្ចេកទេសកម្ពុជា ជាផ្នែកមួយនៃការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្ពុជា នាឡិកានេះមានត្រឹម ២៥ គ្រឿងប៉ុណ្ណោះ» ។

រូបភាពបង្ហាញអំពីប្រអប់នាឡិកាដ៏ស្អាត ផលិតយ៉ាងប្រណីតប្រើចលនា Tourbillon និងត្រូវបានតុបតែងដោយគ្រឿងអលង្ការ ត្បូងចំនួន 25 គ្រាប់ ហើយត្រូវបានឆ្លាក់ដោយ Prince Horology ដែលជាមជ្ឈមណ្ឌលវិជ្ជាជីវៈរបស់អ្នកផលិតនាឡិកា សាលាផលិតនាឡិកាដៃដំបូងគេរបស់កម្ពុជា ដែលគ្រប់គ្រងដោយអ្នកជំនាញស្វីសបានបើកនៅឆ្នាំ 2019 ។

«វាពិតជាតំណាងឱ្យប្រទេសរបស់យើង វត្ថុអនុស្សាវរីយ៍នេះបង្ហាញពីអ្វីដែលកម្ពុជាអាចធ្វើបាន និងបោះជំហានទៅកាន់ឆាកពិភពលោក» អ្នកជំនួញខ្មែរម្នាក់បាននិយាយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម