បាតកុរថៃ ប៉ះទង្គិចប៉ូលិស នៅជិតកន្លែង APEC ទីក្រុងបាងកក

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី17 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 6:25 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

នៅ​វេលា​ម៉ោង​១១​ព្រឹក អ្នក​យក​ព័ត៌មាន​បាន​រាយការណ៍​ពី​ចលនា​របស់​ក្រុមបាតុករមានឈ្មោះ  «រាស្ត្របញ្ឈប់ APEC 2022» បានចាប់ផ្តើមរៀបចំការជួបជុំជុំវិញវិមានប្រជាធិបតេយ្យ ក្នុងទីក្រុងបាងកក ។ បន្ទាប់​មក សមត្ថកិច្ច ​បាន​ព្យាយាម​បំបែក​ការ​ជួប​ជុំ ដោយ​រឹបអូស​ផ្ទាំង​ក្រណាត់ និង​ជណ្ដើរ​ដែល​រៀបចំ​ដោយបាតកុរ ដើម្បី​ប្រើប្រាស់​ក្នុង​សកម្មភាព ធ្វើ​ឱ្យ​បាតុករក្តៅ​ចិត្ត ។

នៅលើទំព័រហ្វេសប៊ុក «ទម្លាយមេឃ» បានបង្ហោះវីដេអូឃ្លីបពីសកម្មភាពប៉ូលិសប៉ះទង្គិចជាមួយបាតុករ និង ​បាន​ចាប់​បដា និង​ជណ្តើរ ក្នុងមនោះ​បាតុករ​ក៏​បាន​ស្រែក​ជេរ​ដាក់​សមត្ថកិច្ច​ផង​ដែរ ។

នៅក្នុងទីក្រុងបាងកកដដែល ក្រុមមហាជន "WHAT HAPPENED IN THAILAND" បានរៀបចំសកម្មភាព «តុបតែងកាយ ស្លៀកសម្លៀកបំពាក់ ដើម្បីឆ្លុះបញ្ចាំងពីអ្វីដែលបានកើតឡើងនៅក្នុងប្រទេសថៃ ចង់ឱ្យពិភពលោកដឹង និងប្រាស្រ័យទាក់ទងជាមួយមេដឹកនាំពិភពលោក» ហើយធ្វើដំណើរដោយថ្មើរជើងដើម្បីប្រគល់ញ្ញត្តិទៅមេដឹកនាំសេដ្ឋកិច្ច APEC 2022 ។

សមត្ថកិច្ចបាន​បិទ​ផ្លូវ​នៅ​ចំណុច​ប្រសព្វ​ ដោយ​ការ​បង្កើន​កង​ទ័ព​ និង​លួស​បន្លា រួម​ជាមួយ​មន្ត្រី​ប៉ូលិស​ចុះ​ត្រួតពិនិត្យ​យ៉ាង​ខ្លាំង​ជាមួយ​អ្នក​ដែល​នឹង​ចូល​ទៅ​ក្នុង​តំបន់​ផ្លូវ​បំបែក ដែលជាផ្លូវដែលកិច្ចប្រជុំ APEC 2022 ត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាតជាតិ ឃ្វីនសេរីគីត (Queen Sirikit) ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម