ថ្ងៃនេះមានដំណឹងរីករាយ ! សម្តេចតេជោអវិជ្ជមានកូវីដ-១៩ ហើយ !

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី19 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 7:17 នាទី ល្ងាច

នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ព័ត៌មានដ៏គួរឲ្យរីករាយនៅមុននេះមួយម៉ោង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារតាមផេកហ្វេសប៊ុករបស់សម្តេចថា សម្តេចបានតេស្តឃើញអវិជ្ជមានមេរោគកូវីដ-១៩ ហើយ បញ្ជាក់ដោយក្រសួងសុខាភិបាល ដែលចុះហត្ថលេខាដោយសាស្ត្រាចារ្យ ហ៊ុន ចំរើន ខ្លឹមសារដ៏ខ្លី តែគួរឲ្យពលរដ្ឋទូទាំងប្រទេសត្រេកអររីករាយ មានទាំងស្រុងដូចខាងក្រោម៖

 

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!

មកដល់ពេលនេះមេរោគកូវីដ.១៩ត្រូវបានធ្វើតេស្តអវិជ្ជមានទាំងស្រុងហើយ។ គ្រូពេទ្យដែលព្យាបាលខ្ញុំចេញលិខិត

បញ្ជាក់ដូចមានភ្ជាប់ជាមួយ ។

ចាប់ពីថ្ងៃអាទិត្យស្អែកនេះនិងពេញមួយសប្តាហ៍ ខ្ញុំមានកម្មវិធីពេញទាំងអស់ តែច្បាស់ជាមិនហត់ពេកនោះទេ ។

សូមអរគុណបងប្អូនជនរួមជាតិដែលបារម្ភ និងបានជូនពរដល់រូបខ្ញុំ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម