កម្ពុជាផលិតមាសបាន ៤៨២ តោនហើយ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី10 ខែធ្នូ ឆ្នាំ2022 ម៉ោង 7:41 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

កាសែតបរទេសផ្សាយថា ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍កាលពីដើមខែធ្នូថា ប្រទេសកម្ពុជាបានផលិតមាសក្នុងស្រុករបស់ខ្លួនបានចំនួន ៤,៨២ តោន ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២១ មក។

បច្ចុប្បន្នប្រទេសកម្ពុជាមានក្រុមហ៊ុនរុករករ៉ែមាស ៤ កន្លែង គឺក្រុមហ៊យ Renaissance Minerals ក្រុមហ៊ុនDelcom Kampuchea ក្រុមហ៊ុន Xinshan Industrial (Cambodia) និងក្រុមហ៊ុន  Xing Yuan Kanng Yeak ។

ឯកឧត្តមរដ្ឋមន្ត្រីឲ្យដឹងទៀតថា ក្រុមហ៊ុន Renaissance Minerals អាចផលិតមាសបាន ៤.៥៩៨ គីឡូក្រាម ក្រុមហ៊ុន Delcom Kampuchea ផលិតបាន ១៦០ គីឡូក្រាម ក្រុមហ៊ុន Xinshan Industrial Cambodia ផលិតបាន ៤៥ គីឡូក្រាម និងក្រុមហ៊ុន Xing Yuan Kanng Yeak ផលិតបាន ២២ គីឡូក្រាម ។

សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា រដ្ឋាភិបាល​រំពឹង​ប្រាក់​ចំណូល​ពន្ធ ​និងចំណូលសួយសារអាករប្រមាណ ៤០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ពី​គម្រោង​រុករក​រ៉ែ​មាសទាំង​នេះ ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម