សម្តេចតេជោនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុបនារាត្រីថ្ងៃនេះ (១១ ខែធ្នូ)

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី11 ខែធ្នូ ឆ្នាំ2022 ម៉ោង 6:39 នាទី ល្ងាច

នៅល្ងាចម៉ោង ១៨.៣០ នាទី នៃថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរសារនៅលើផេកសម្តេច ដែលមានសេចក្តីទាំងស្រុងដូចខាងក្រោម ៖

ម៉ោង ១០យប់ នេះ ខ្ញុំនឹងដឹកនាំគណប្រតិភូកម្ពុជាទៅអឺរ៉ុបដើម្បីចូលរួមប្រជុំអាស៊ាន-អឺរ៉ុបនៅបែលហ្សិក និងទស្សនកិច្ចការងារនៅបារាំង ។ ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិដែលរស់នៅតាមបណ្តាប្រទេសនៅអឺរ៉ុបដែលបានចេញសារគាំទ្រដំណើររបស់ខ្ញុំ និងត្រៀមមកស្វាគមន៍ខ្ញុំនៅប្រុចសែល ។

ខ្ញុំសង្ឃឹមថានឹងបានសំណេះសំណាលជាមួយបងប្អូននៅល្ងាចថ្ងៃ១២ ធ្នូ២០២៣ នៅប្រុចសែលតាមការគ្រោងទុក៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម