ប្អូនៗរង់ចាំអ៊ុតលទ្ធផលប្រឡងបាក់ឌុបនៅថ្ងៃស្អែក (២២ ធ្នូ) ទាំងអស់គ្នាណា៎! 

ព័ត៌មានសង្គមថ្ងៃពុធ ទី21 ខែធ្នូ ឆ្នាំ2022 ម៉ោង 7:20 នាទី ល្ងាច

អត្ថបទ សូរ្យសែង

ក្រសួងអប់រំបានចេញសេចក្តីជូនដំណឹងមួយ អំពីការចេញលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៥ ធ្នូ ២០២២ ។ ក្រសួងអប់រំបានផ្លាស់ប្តូរថ្ងៃចេញលទ្ធផលមកនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ វិញ ដែលពីមុនគ្រោងនឹងចេញលទ្ធផលនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ ។

នៅរសៀលថ្ងៃទី ២២ ធ្នូ នឹងចេញលទ្ធផលចំពោះរាជធានីភ្នំពេញ និងខេត្តកណ្តាលជាមុន ហើយនៅព្រឹកថ្ងៃទី ២៣ ខែធ្នូ នឹងចេញលទ្ធផលនៅតាមខេត្តនានាទូទាំងប្រទេស ។ ការបើកស្រោមបញ្ជីប្រកាសលទ្ធផលប្រឡង នឹងធ្វើនៅតាមមណ្ឌលសំណេររៀងៗខ្លួន ដោយមានការចូលរួមពីនាយក នាយិកា នៃគ្រឹះស្ថានសិក្សាដែលជាមណ្ឌលប្រឡង និងការិយាល័យអប់រំ យុវជន និងកីឡា រួមទាំងអាជ្ញាធរដែនដីផងដែរ ។ ដូច្នេះ សូមប្អូនៗរង់ចាំទទួលលទ្ធផលដោយសេចក្តីរីករាយចុះ អ្នកជាប់ក៏អរ អ្នកធ្លាក់ក៏យំ តែអ្នកធ្លាក់កុំបាក់ទឹក admin សូមលើកទឹកចិត្ត ព្រោះពេលវេលាក៏នៅមាន ឱកាសក៏នៅមាន បរាជ័យថ្ងៃនេះ ជ័យជម្នះនឹងមានថ្ងៃក្រោយណ៎ា! សូមទន្ទេញឲ្យរឹលមាត់ «អ្នកចេះគឺជាប់!» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម