MV វីដេអូ ប្រវត្តិសាស្ត្ររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជីវិតស្ត្រីក្នុងយុគសម័យខ្មែរក្រហម «ទុក្ខស្រីប្តីព្រាត់»

ភាពយន្តថ្ងៃព្រហស្បត្តិ៍ ទី05 ខែមករា ឆ្នាំ2023 ម៉ោង 6:29 នាទី ល្ងាច

ដោយ សូរ្យសែង៖

នៅមហោស្រពចតុមុខ នាក្រុងភ្នំពេញ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានសម្ពោធ Music MV Video ជា ប្រវត្តិសាស្ត្រ ដែលផលិតដោយសមាគមសិល្បៈខ្មែរ ដឹកនាំដោយលោក ហ្វៃ សំអាង គាំទ្រដោយម្ចាស់ផលិតកម្ម Galaxy Navatra នាពេលថ្មីៗនេះ ។

វីដេអូនេះ បានបរិយាយដល់សោកនាដកម្ម និងមហាទុក្ខលំបាករបស់សុភាពនារីលេខ១ គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅពេលស្វាមីរបស់គាត់ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវឃ្លាតចាកឆ្ងាយទៅកសាងកម្លាំងកងទ័ពដើម្បីរំដោះប្រទេសពីរបបខ្មែរក្រហម រហូតបានជោគជ័យនៅថ្ងៃ ៧ មករា ១៩៧៩ ។

ការចាក់ផ្សាយផ្ទាល់ព្រមគ្នានៅផេកហ្វេសប៊ុកសម្តេចតេជោ ស្ថានីយ័ទូរទស្សន៍ ជាតិកម្ពុជា (TVK) ប៉ុស្តិ៍ Fresh News និង ទូរសទស្សន៍បាយ័ន (BTV) ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម