សម្តេចតេជោ ស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយស្រាវជ្រាវករណីលោកគង់គាំលួចបន្លំឯកសារយកដីនឹងផ្ទះរបស់ក្រសួងការបរទេស

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី12 ខែមករា ឆ្នាំ2023 ម៉ោង 11:29 នាទី ព្រឹក

ដោយ៖ តារារិទ្ធ

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានាព្រឹកថ្ងៃទី១២ មករា ឆ្នាំ ២០២៣នេះ បានស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយស្រាវជ្រាវពីភាពមិនប្រក្រតីនានារបស់លោក គង់ គាំ ក្នុងការលួចបន្លំធ្វើប័ណ្ណសម្គាល់កម្មសិទ្ធិលើដី និងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកផ្លូវការថា៖ «ដើម្បីពន្លឿនដំណើរការស្វែងរកការពិតជុំវិញការរៀបចំឯកសារបន្លំយកដីនិងផ្ទះរបស់ក្រសួងការបរទេសធ្វើជាកម្មសិទ្ធិឯក ជនដែលប្រព្រឹត្តដោយ គង់គាំ នៅមុននេះបន្តិចខ្ញុំបានស្នើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយដើម្បីស្រាវជ្រាវជា បន្ទាន់អំពីភាពមិនប្រក្រតីនានានៃការលួចបន្លំធ្វើប័ណ្ណសម្គាល់កម្មសិទ្ធិលើដីនិងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេសនិងចាត់វិធានការបន្តតាមផ្លូវច្បា ប់តាមការចាំបាច់ដោយផ្អែកលើមូល ដ្ឋាននៃលទ្ធផលដែលបានស្រាវជ្រាវរកឃើញ។" សម្ដេចតេជោ ហ៊ុន សែនអះអាងបញ្ជាក់ថា “ដីនិងផ្ទះដែលគង់ គាំ រៀបចំឯក សារបន្លំយកនេះគឺជាកម្មសិទ្ធិរបស់ក្រសួងការបរទេសហើយដីនិងផ្ទះនេះនឹងមិនត្រូវបាត់បង់ទៅណាឡើយដោយត្រូវយកមកវិញតាមគ្រប់មធ្យោបាយដោយអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន » ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម