ក្រោយ ACU ធ្វើការ ៣ ម៉ោងកន្លះ លោក គង់ គាំ និងភរិយាផ្តិតមេដៃប្រគល់ ដី និងផ្ទះ ជូនរដ្ឋវិញ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី13 ខែមករា ឆ្នាំ2023 ម៉ោង 6:18 នាទី ព្រឹក

ត្រឹមតែមួយថ្ងៃ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស្រាវជ្រាវ ពីភាពមិនប្រក្រតីនានារបស់លោក គង់ គាំ មានការលួចបន្លំធ្វើប័ណ្ណកម្មសិទ្ធិលើដី និងផ្ទះ ដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស មក នៅយប់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៣ សម្តេចបានចេញសារលើផេកហ្វេសប៊ុករសប់សម្តេចថា ៈ

ទីបំផុតដី និងផ្ទះ ដែលជាសម្បត្តិរដ្ឋត្រូវបានលោកគង់ គាំនិងភរិយាផ្តិតមេដៃប្រគល់ជូនរដ្ឋវិញបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយធ្វើការជាមួយលោកគង់ គាំ និង គ្រួសាររយៈពេល៣ម៉ោងកន្លះ ។

កុំឲ្យយប់យូរសុបិន្តច្រើន ខ្ញុំសម្រេចមិនប្តឹងបន្តទៀតទេគឺបញ្ចប់ត្រឹមការប្រគល់ផ្ទះនេះជូនក្រសួងការបរទេសដែលអាចធ្វើនាសប្តាហ៍ក្រោយ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម