លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន 

ព័ត៌មានសង្គមថ្ងៃសុក្រ ទី13 ខែមករា ឆ្នាំ2023 ម៉ោង 10:17 នាទី ព្រឹក

ដោយ តារារិទ្ធ៖

នៅព្រឹកថ្ងៃ សុក្រ ទី ១៣ ខែមករា ឆ្នាំ ២០២៣ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈដូចខាងក្រោម៖

១- សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី)

២- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត

៣-សេចក្តីព្រាងគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨

៤- សេចក្តីព្រាងគោល នយោ បាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧

៥-បញ្ហាផ្សេងៗ


ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដំបូងរបស់កម្ពុជា ត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ១៩៩៣ ដើម្បីរៀបចំឱ្យមានជាក្របខណ្ឌគតិយុត្តសម្រាប់របបគ្រប់ គ្រងប្រព័ន្ធហិរញ្ញវត្ថុដែលផ្តោតជាសំខា ន់លើប្រព័ន្ធថវិកាផ្អែកលើធាតុចូល ។ នៅឆ្នាំ២០០៤បានប្រកាសដាក់ឱ្យអនុ វត្តជាផ្លូវការនូវ “កម្មវិធីកែទម្រង់ការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណ” ដោយមានគោលដៅផ្លាស់ប្តូរប្រព័ន្ធថវិកាផ្អែកលើធាតុចូលនិងមជ្ឈការឆ្ពោះទៅប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្មនិងវិមជ្ឈការ ពោលគឺសំដៅប្រែក្លាយជាជំហានៗនូវប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជាឱ្យទៅជាប្រព័ន្ធមួយស្របតាមបទដ្ឋាននិងឧត្តមានុវត្តអន្តរជាតិ។

គោលបំណងនៃសេចក្តីព្រាងច្បាប់សេ ចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសា ធារណៈ(ថ្មី)ត្រូវបានរៀបចំក្នុងគោលបំ ណងដើម្បីកសាងក្របខណ្ឌគតិយុត្ត គោល និងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្មឬហៅកាត់ថា “ថវិកា​សមិទ្ធកម្ម” ដែលជាម៉ូ ដែលសមស្របសម្រាប់កម្ពុជាស្រប តាមយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធ ថវិកាឆ្នាំ​២០១៨-​២០២៥ដែលជាស្នូល នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។លើសពីនេះភាពជឿទុក ចិត្តថវិកាគណនេយ្យភាព​ហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង គណនេយ្យសមិទ្ធកម្ម ដែលសសរស្តមទាំង៤នៃការគ្រប់គ្រង​ហិរញ្ញវត្ថុសា ធារណៈត្រូវបានគិតគូរបញ្ចលគ្រប់ជ្រុងជ្រាយសំដៅធានាប្រសិទ្ធភាពនិងចីរភា ពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋ កិច្ចកំណើនសេដ្ឋកិច្ចនិងសមធម៌សង្គម ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម