ឥណ្ឌូនេស៊ីបង្កើតការិយាល័យកិច្ចការមីយ៉ាន់ម៉ា ក្នុងនាមអាស៊ាន

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី13 ខែមករា ឆ្នាំ2023 ម៉ោង 7:03 នាទី ល្ងាច

ដោយ សូរ្យសែង៖

ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ថា លោកស្រី Retno Marsudi រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ឥណ្ឌូនេស៊ី លើកឡើងពីការបង្កើតការិយាល័យកិច្ចការមីយ៉ាន់ម៉ា សម្រាប់បេសកកម្មរបស់អ្នកតំណាងពិសេសទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា ដែលរដ្ឋាភិបាលក្រុងហ្សាការតា ទទួលភារកិច្ចក្នុងឆ្នាំនេះ ក្នុងនាមជាប្រធានវិលជុំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។

លោកស្រី Marsudi  ត្រូវតែកាន់តំណែងប្រសិតពិសេសដោយខ្លួនឯង គាត់​បាន​និយាយ​ថា បេសកកម្មមីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់លោកស្រី ក្នុងនាមជាតំណាងអាស៊ាន វានឹងផ្តោតលើការបង្កើនសម្ពាធលើរដ្ឋាភិបាលរបបយោធារបស់លោក Min Aung Hlaing ដើម្បីអនុវត្តលក្ខខណ្ឌនៃការឯកភាពប្រាំចំណុចឱ្យកាន់តែតឹងរ៉ឹង និងមានប្រសិទ្ធភាព រួមជាមួយនឹងការជំរុញឱ្យមានការចរចាររវាង «អ្នកពាក់ព័ន្ធទាំងអស់» ។

លើសពីនេះ កិច្ចប្រជុំកំពូលអាស៊ាន ដំណោះស្រាយ​មួយ​ត្រូវ​បាន​សម្រេច​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​មុន ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ យន្តការគួរតែត្រូវបានបង្កើតឡើង«អាចវាយតម្លៃបាន» រួមជាមួយនឹងពេលវេលាច្បាស់លាស់ អំពីសកម្មភាពរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុង​ការ​អនុវត្ត​ផែនការ​សន្តិភាព ព្រោះ​ពេញ​មួយ​រយៈពេល​កន្លង​មក «គ្មានការរីកចម្រើនដោយខ្លួនឯង»  ហើយអាស៊ានគួរតែធ្វើអន្តរកម្មជាមួយ «ភាគីមកពីគ្រប់វិស័យ» ក្នុងប្រទេសមីយ៉ាន់ម៉ា ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម