សេដ្ឋកិច្ចដាំក្បាលចុះ ស្រីលង្កានឹងកាត់បន្ថយចំនួនកងទ័ព

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី13 ខែមករា ឆ្នាំ2023 ម៉ោង 7:21 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

ដោយសារតែសេដ្ឋកិច្ចដាំក្បាលចុះ ប្រទេសស្រីលង្កា បានត្រៀមផែនការរៀបចំរចនាសម្ព័ន្ធយោធាថ្មី ដោយកាត់បន្ថយទំហំកងទ័ពមួយភាគបី ដែលបច្ចុប្បន្នមាន 200.000 នាក់ ឲ្យនៅសល់ 135.000 នាក់នៅឆ្នាំក្រោយ និង 100.000 នាក់នៅឆ្នាំ 2030 ។

ខ្លឹមសារនៅក្នុងសេចក្តីថ្លែងការណ៍ឲ្យដឹងថា ថ្វីត្បិតតែការចំណាយលើវិស័យយោធា គឺជាការទទួលខុសត្រូវផ្ទាល់របស់រដ្ឋក៏ដោយ ដែលចំណាយលើបញ្ហាបែបនេះ អាចដើរតួនាទីមួយក្នុងការស្តារសេដ្ឋកិច្ច តាមរយៈការពង្រឹងសន្តិសុខជាតិ «វានឹងធ្វើឱ្យមានតុល្យភាពការពារប្រទេសស្រីលង្កាក្នុងឆ្នាំ 2030» ។

នេះ​បើ​តាម​ទិន្នន័យ​របស់​ធនាគារ​ពិភពលោក បានឲ្យដឹងថា កងទ័ពស្រីលង្កាគឺជាកងទ័ពដ៏ធំបំផុតនៅចន្លោះឆ្នាំ 2017-2019 ដែលមានកងទ័ពចំនួន 317,000 នាក់ ច្រើនជាងពេលដែលយោធាស្រីលង្កាបានធ្វើសង្គ្រាមស៊ីវិលរយៈពេល 25 ឆ្នាំជាមួយនឹងក្រុមឧទ្ទាមបំបែកខ្លួនតាមីល ដែលបានបញ្ចប់នៅក្នុងឆ្នាំ 2009 ជាមួយនឹងជ័យជម្នះរបស់រដ្ឋាភិបាល ៕


រូបភាព GETTY IMAGES


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម