បាក់ផ្ទះប្រជាជន ដោយជំនន់ទឹកភ្លៀងតាមសណ្តស្ទឺងព្រែកត្នោត ក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ (មានវីដេអូ)

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី16 ខែមករា ឆ្នាំ2023 ម៉ោង 7:29 នាទី ល្ងាច

រាយការណ៍ដោយ សាវុឌ្ឍ៖

សេចក្តីរាយការណ៍អ្នកយកព័ត៌មាន មតិអ្នក បានឲ្យដឹងនៅរសៀលចន្លោះម៉ោង ៤-៥ ថ្ងៃទី ១៦ មករា ២០២៣ នេះថា ទឹកជំនន់តាមបណ្តោយព្រែកត្នោត បណ្តាលមកពីទឹកភ្លៀងធ្លាក់នៅពីខេត្តកំពង់ស្ពឺ បានហូរកាត់ផ្លូវជាតិលេខ ២១ ត្រង់ស្ពានលេខ ៤ ភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រែកបានបាក់ច្រាំងធ្លាក់ចូលទៅក្នុងទឹក ដែលកំពុងហូរខ្មួលខ្មាញ់ ឯផ្ទះមួយចំនួនទៀត អាចនឹងត្រូវបាក់ជាបន្តបន្ទាប់ ។

ផ្ទះប្រជាពលរដ្ឋខ្លះ កំពុងរើអីវ៉ាន់ចេញតាមលទ្ធភាពដែលធ្វើទៅបាន ប្រការបាក់ជាយថាហេតុ ។ ភូមិនេះពីមុនស្ថិតនៅក្នុងដែនដីស្រុកស្អាង ប៉ុន្តែឥឡូវនៅក្នុងដែនដីក្រុងតាខ្មៅ ខេត្តកណ្តាល ។

តាមព័ត៌មានពីអ្នកភូមិថា មិនមានមនុស្សបាត់បង់ជីវិត និងរបួសទេ តែមិនទាន់ដឹងថា មានការខូចខាតប៉ុន្ាមនដែរ ៕

ទស្សនាវីដេអូ

វីដេអូ ប្រភព Tik Tuk kdompypom


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម